Connect with us

ព័ត៌មានអន្ដរជាតិ

​មេណាតូ​ អះអាង​ថា ​សម្ព័ន្ធ​មិត្ត​អឺរ៉ុបនឹង​រកគ្រប់​វិធី​​បើក​ច្រក​ Hormuz ឲ្យ​បាន​

បានផុស

នៅ

ប្រធានអង្គ​ការ​ណាតូ (NATO) លោក Mark Rutte លើក​ឡើង​ដោយ​មាន​ទំនុក​ចិត្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថាសម្ព័ន្ធ​មិត្តអឺរ៉ុប​​នឹង​រក​វិធី​សាស្រ្តនានា​ ធ្វើ​យ៉ាង​ណា​ឱ្យ​ចរាចរណ៍តាម​រយៈ​ច្រក​សមុទ្រ​ Hormuz ​ដំណើរ​ការ​ឡើង​វិញ​ បន្ទាប់​ពី​ច្រក​ដឹក​ប្រេងដ៏សំខាន់​មួយ​នេះ​ត្រូវ​បាន​បិទ​ដោយ​​ភាគី​អ៊ីរ៉ង់​។ នេះបើយោងតាម​សារព័ត៌មាន Politico ផ្សាយ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៦ ។

លោក Rutte ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុងព្រុចសែល​ថា៖ «សម្ព័ន្ធ​មិត្តទាំង​អស់ [​…] កំពុង​ពិភាក្សាគ្នាយ៉ាង​យក​ចិត្ត​ទុក​ដាក់​ [និង] ជា​មួយ​សហរដ្ឋអាមេរិក […] រកគ្រប់​មធ្យោបាយ​ដែល​ល្អ​បំផុត​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិសុខដ៏ធំនេះ»។

ប្រធានអង្គ​ការ​ណាតូ លោក Mark Rutte ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា​៖«ខ្ញុំជឿជាក់ថាសម្ព័ន្ធ​មិត្ត​ដូចសព្វ​ដង​ដែរ​នឹង​ធ្វើ​អ្វីគ្រប់​​យ៉ាង ដើម្បី​គាំទ្រផលប្រយោជន៍រួមរបស់​យើង ដូច​អ្វី​ដែល​យើង​តែង​តែ​ធ្វើ។ ដូច្នេះយើង​នឹង​រក​វិធី​ដោះ​ស្រាយ​​ ដើម្បីឆ្ពោះទៅមុខ​ជា​មួយ​គ្នា​»។

គួរ​បញ្ជាក់​ថា​ ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​អំពាវនាវដល់​ដៃគូ​អឺរ៉ុប​ឱ្យជួយធានា​សុវត្ថិភាព​សរសៃឈាមពាណិជ្ជកម្ម តែ​សំណើ​មួយ​នេះ​ភាគច្រើន​ត្រូវ​បានបដិសេធ​ទាំងស្រុង។

មិន​តែ​ប៉ុណ្ណោះ លោក ត្រាំ បាន​រិះគន់​សម្ព័ន្ធមិត្តណាតូដោយ​ព្រមាន​ថា អាមេរិក​អាច​ពិចារណា​ឡើង​វិញ​ពី​តួនាទី​របស់សហរដ្ឋអាមេរិក​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នេះ។​

យ៉ាង​ណា​កាល​​ពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក​បាន​អះអាងថា លោកលែង​ត្រូវការការគាំទ្រពីអឺរ៉ុបសម្រាប់ប្រតិបត្តិការនេះទៀត​ហើយ។

តែ​លោក Rutte អះអាងថា៖ « ក្នុង​សង្គ្រាម​របស់​ ​លោក ត្រាំ​ មានការ​គាំទ្រ​យ៉ាងច្រើន​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត យើង​​សរសើរសហរដ្ឋអាមេរិក​ម្តងហើយ​ម្តង​ទៀត​ ចំពោះ​ការធ្វើ​ឱ្យ​យោធាអ៊ីរ៉ង់​ចុះខ្សោយ រួមទាំង​មីស៊ីលផ្លោង ​និងសមត្ថភាពនុយក្លេអ៊ែរផង​ដែរ​»។

លោកបន្ត​ថា​៖ « អ្វីដែល​សហរដ្ឋអាមេរិក​កំពុងធ្វើ​នៅពេលនេះ គឺ​ធ្វើឱ្យ​សមត្ថភាព​របស់អ៊ីរ៉ង់ចុះខ្សោយ ហើយខ្ញុំគិតថាវា​សំខាន់ណាស់។ នេះ​ជា​រឿងសំខាន់សម្រាប់សន្តិសុខ​អឺរ៉ុប មជ្ឈិមបូព៌ា និងសម្រាប់​អ៊ីស្រាអែល​ផង​ដែរ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម