ព័ត៌មានអន្ដរជាតិ
ពេល Ali Larijani បង្ហាញខ្លួន គឺជា«តម្រុយមាស» ដែលធ្វើឲ្យអ៊ីស្រាអែលចាត់ការភ្លាមតែម្តង
យោធាអ៊ីស្រាអែល បាននិយាយថា លោក Ali Larijani គឺជា «មេដឹកនាំពិតប្រាកដមួយរូបរបស់អ៊ីរ៉ង់» បន្ទាប់ពីមេដឹកនាំកំពូល លោក Ali Khamenei ត្រូវបានសម្លាប់ ដោយចោទប្រកាន់គាត់ពីបទដឹកនាំការវាយប្រហារលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ឈូងសមុទ្រ។

កាសែត Jerusalem Post កាលពីថ្ងៃទី១៩មីនា បានដកស្រង់ប្រភពក្នុងក្រសួងការពារជាតិដែលអះអាងថា ក្នុងតួនាទីនេះ លោក Larijani បានក្លាយជាគោលដៅកំពូលរបស់កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល (IDF) ដោយទីក្រុង Tel Aviv បានលះបង់ធនធានស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការយ៉ាងច្រើន ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ (SNSC) របស់អ៊ីរ៉ង់។
សារព័ត៌មាន Kan News បានដកស្រង់ប្រភពសន្តិសុខថា កងកម្លាំង IDF បានព្យាយាមសម្លាប់លោក Larijani ម្តងហើយម្តងទៀត រួមទាំងការវាយប្រហារលើកដំបូងនៃប្រតិបត្តិការ Roaring Lion កាលពីថ្ងៃទី ២៨ខែកុម្ភៈ។ ប្រតិបត្តិការនេះបានសម្លាប់មេដឹកនាំនយោបាយ និងយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប រួមទាំងមេដឹកនាំកំពូល Ali Khamenei ប៉ុន្តែលោក Larijani បានរួចជីវិត។
ក្រោយមក លោក Larijani តែងតែបង្ហោះនៅលើបណ្តាញសង្គមរិះគន់យុទ្ធនាការវាយលុករបស់អាមេរិក-អ៊ីស្រាអែល ដោយទទូចថា អ៊ីរ៉ង់នឹងមិនចរចាទេ ខណៈពេលដែលការវាយប្រហារតាមអាកាសនៅតែបន្ត។ លោកថា អ៊ីរ៉ង់មិនដូចអាមេរិកទេ គឺត្រៀមខ្លួនសម្រាប់សង្គ្រាមអូសបន្លាយ។
បន្ទាប់មក លោក Larijani ត្រូវបានគេជឿថា កំពុងលាក់ខ្លួននៅក្នុងលេណដ្ឋានក្រោមដី កម្របង្ហាញខ្លួនជាសាធារណៈណាស់ ដែលធ្វើឲ្យចារកម្មអ៊ីស្រាអែលមិនអាចតាមដានបាន។ បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនឆ្នាំក្នុងការងារសន្តិសុខ លោកត្រូវបានគេនិយាយថាមានបទពិសោធន៍ក្នុងការលាក់ខ្លួន និងចាត់វិធានការជាច្រើនដើម្បីចៀសវាងការត្រូវបានត្រួតពិនិត្យដោយអ៊ីស្រាអែល ដូចជាការផ្លាស់ប្តូរឥតឈប់ឈររវាងទីតាំងសម្ងាត់ផ្សេងៗក្នុងរយៈពេលពីរសប្តាហ៍កន្លងមក។
ប៉ុន្តែនៅថ្ងៃទី ១៣មីនា លោក Larijani ស្រាប់តែបានបង្ហាញខ្លួនជាមួយប្រធានាធិបតី Masoud Pezeshkian និងរដ្ឋមន្ត្រីការបរទេស Abbas Araghchi ក្នុងអំឡុងពេលដង្ហែក្បួន Quds Day នៅតាមដងផ្លូវនៃរដ្ឋធានីតេហេរ៉ង់។ ការបង្ហាញខ្លួនរបស់លោកនៅតាមផ្លូវក្នុងអំឡុងពេលព្រឹត្តិការណ៍ដ៏មមាញឹកមួយបានជួយសម្រួលដល់ចារកម្មអ៊ីស្រាអែល ក្នុងការតាមដាន និងបានជំរុញឲ្យ IDF ចាត់វិធានការភ្លាមៗ។
ជាក់ស្ដែង លោក David Keyes អតីតទីប្រឹក្សាទំនាក់ទំនងការបរទេសនាយករដ្ឋមន្ត្រី Netanyahu បានសរសេរនៅលើ X ថា «លោក Larijani គឺជាគោលដៅបន្ទាប់។ តើខ្ញុំដឹងដោយរបៀបណា? ពីព្រោះបុរសដែលមានរង្វង់ក្រហមនេះ គឺជាភ្នាក់ងារកំពូលម្នាក់របស់អ៊ីស្រាអែល ហើយក៏ជាមិត្តរបស់ខ្ញុំដែរ»។

ក្រោយមក នៅរសៀលថ្ងៃ ១៦មីនា «តម្រុយមាស» មួយបានលេចឡើង ដោយនិយាយថា លោក Larijani និងកូនប្រុសនឹងទៅអាផាតមិនមួយនៅជាយក្រុងជិតរដ្ឋធានីតេហេរ៉ង់។ នៅពេលនោះ អាកាសធាតុក៏អំណោយផលជាងសម្រាប់អ្នកប្រយុទ្ធអ៊ីស្រាអែលក្នុងការអនុវត្តបេសកកម្ម។ អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់យោធាអ៊ីស្រាអែល (Aman) បានប្រមូលព័ត៌មានដែលខ្លួនប្រមូលបានភ្លាមៗ ហើយបានបញ្ជាក់ថា លោក Larijani ពិតជាមានវត្តមាននៅក្នុងផ្ទះមែន។
ដោយមិនបង្អង់យូរ នាយករដ្ឋមន្ត្រី Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz ពីមុនបានណែនាំ IDF ថា ក្នុងករណីណាក៏ដោយ បើមានព័ត៌មានស៊ើបការណ៍ច្បាស់លាស់ វាត្រូវបានអនុញ្ញាតឲ្យសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ឬ Hezbollah ណាមួយភ្លាមៗ ដោយមិនចាំបាច់រង់ចាំការយល់ព្រមពីមេដឹកនាំនយោបាយឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


