ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន សន្យាពង្រឹងកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរ និងចាត់ថា្នក់កូរ៉េខាងត្បូងជារដ្ឋ «អរិភាពបំផុត»
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារទី២៤មីនាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងពង្រឹងឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ខណៈពេលដែលលោកនៅតែរក្សាជំហរដ៏ម៉ឺងម៉ាត់ប្រឈមចំពោះកូរ៉េខាងត្បូង ដោយចាត់ទុកជារដ្ឋ «សត្រូវ» ដ៏គ្រោះថ្នាក់បំផុត។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីរបស់លោក គីម ដែលបានថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃទីពីរ និងចុងក្រោយនៃសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូល ដោយលោក គីម ព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ ប្រសិនបើមានការញុះញង់ណាមួយពីភាគីកូរ៉េខាងត្បូង។
លោក គីម ក៏បាននិយាយផងដែរថា ឋានៈរបស់ប្រទេសកូរ៉េខាងជើងជារដ្ឋ«នុយក្លេអ៊ែរ» នឹងមិនផ្លាស់ប្តូរឡើយ ដោយសន្យាថា នឹងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង «កងកម្លាំងសត្រូវ» ដែលប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។
KCNA ក៏បានដកស្រង់សម្តីរបស់លោកគីម ដែលថ្លែងថា «សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងជ័យជម្នះ» ចុងក្រោយ របស់ប្រទេសមួយអាចត្រូវបានធានាដោយមហាអំណាចដ៏មានឥទ្ធិពលបំផុត។ មិនថាសត្រូវជ្រើសរើសការប្រឈមមុខដាក់គ្នា ឬការរួមរស់ដោយសន្តិភាពនោះទេ នោះជាជម្រើសរបស់ពួកគេ ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងជម្រើសណាមួយដែលសត្រូវប្រកាន់យក។
មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េដ៏មានឥទ្ធិពលរូបនេះ ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ក «ភេរវកម្ម និងការឈ្លានពាន» នៅក្នុងតំបន់ជាច្រើននៃពិភពលោក ដោយហាក់ដូចជាសំដៅទៅលើសង្គ្រាមដែលកំពុងឆាបឆេះជាមួយអ៊ីរ៉ង់ ទោះបីជាលោកមិនបាននិយាយយ៉ាងច្បាស់អំពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។
ការអត្ថាធិប្បាយរបស់លោកគីមភាគច្រើនស្របនឹងសេចក្តីថ្លែងការណ៍នៅឯសមាជគណបក្សពលករដែលកំពុងកាន់អំណាចកាលពីខែមុន ជាវេទិកាដែលលោកបានរិះគន់ទីក្រុងសេអ៊ូល ប៉ុន្តែបានទុកទ្វារសម្រាប់ការសន្ទនាជាមួយរដ្ឋបាលលោកត្រាំ ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនទម្លាក់ការទាមទាររបស់ខ្លួន សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាលក្ខខណ្ឌជាមុនសម្រាប់ដំណើរការចរចា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


