Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ លើក​ឡើង​ពីជ័យជម្នះលើ វ៉េណេស៊ុយអេឡា និង អ៊ីរ៉ង់​ រីឯអ្នក​បន្ទាប់គឺ «គុយបា»

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃសុក្រទី២៧មីនា បានប្រកាសពីជ័យជម្នះពីការប្រើប្រាស់កម្លាំងយោធា «ដ៏អស្ចារ្យ» របស់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងប្រទេសវ៉េណេស៊ុយអេឡា ដោយគំរាមបន្ថែម​ថា អ្នកបន្ទាប់គឺជាប្រទេស «គុយបា» ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម thehill ដោយថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាទិភាពនៃគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត នៅរដ្ឋផ្លរីដា លោកត្រាំ ក៏បានអំពាវនាវឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈដែលរដ្ឋបាលរបស់លោក កំពុងស្វែងរកផ្លូវចេញពីអរិភាព ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលវិបាកសេដ្ឋកិច្ច​បណ្តាល​មក​ពី​សង្គ្រាម។

លោកបាននិយាយអំពីប្រតិបត្តិការយោធារបស់អាមេរិក ដែលនាំឲ្យមានការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា ថា «ពេលខ្ញុំចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ខ្ញុំបាននិយាយថា ពីព្រោះខ្ញុំបានធ្វើយុទ្ធនាការលើការពិត គឺសន្តិភាពតាមរយៈកម្លាំង។ ខ្ញុំបានសាងសង់យោធាដ៏អស្ចារ្យនេះ ហើយខ្ញុំបាននិយាយថា អ្នកនឹងមិនចាំបាច់ប្រើវាទេ! ប៉ុន្តែពេលខ្លះ អ្នកត្រូវតែប្រើវាដែរ»។

នៅក្នុងសុន្ទរកថាដដែលនោះ មេដឹកនាំអាមេរិកបានសង្កត់ធ្ងន់ថា «គុយបាគឺជាប្រទេសបន្ទាប់ ប៉ុន្តែត្រង់ចំណុចនេះសូមចាត់ទុកថា ខ្ញុំមិនបាននិយាយបែបនោះទេ ប្រព័ន្ធផ្សព្វផ្សាយ សូមកុំអើពើនឹងសេចក្តីថ្លែងការណ៍របស់ខ្ញុំអី! សូមអរគុណច្រើន»។

ការកត់សម្គាល់របស់លោកត្រាំ លើគុយបា គឺជាសុន្ទរកថាចុងក្រោយបង្អស់ ដែលលោកបានបង្ហើបពីការចាត់វិធានការនៅទីក្រុងហាវ៉ាណា ក្នុងអំឡុងសង្គ្រាមអ៊ីរ៉ង់ និងបន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro។ ជាក់ស្ដែង ត្រាំកំពុងធ្វើការដើម្បីដាក់សម្ពាធលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canal ឲ្យចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអាមេរិក ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ អំពីលក្ខខណ្ឌដែលអាចកើតមាននៃកិច្ចព្រមព្រៀងបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម