Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រឆាំងការរុះរើសន្ធិសញ្ញានុយក្លេអ៊ែរ ខណៈ​អ្នក​នយោបាយ​អ៊ីរ៉ង់ពិចារណា​ដកខ្លួន

បានផុស

នៅ

អនុរដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺហ្គេយ រីយ៉ាប​កូវ (Sergei Ryabkov) បានប្រាប់ទីភ្នាក់ងារ​​​ព័ត៌មានរុស្ស៊ី TASS ​នៅ​ថ្ងៃទី១ មេសា ថា ទីក្រុងមូស្គូបានសម្តែងការជំទាស់ចំពោះការរុះរើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធ​នុយក្លេអ៊ែរ (NPT) ដោយសង្កត់ធ្ងន់លើការគាំទ្ររបស់​ភាគីរុស្ស៊ី​ ចំពោះសកលភាវូបនីយកម្មនៃសន្ធិសញ្ញានេះ។

អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក រីយ៉ាប​កូវ បាន​​លើក​ឡើង​ថា៖​«យើងពិតជាមិនគាំទ្រ​ចំពោះ​ការលុបបំបាត់ NPT ទេ។ ចលនាបែបនេះ នឹងជាជំហានមួយដែលមិនសមហេតុផល និងផ្ទុយទាំងស្រុងទៅនឹងគោលនយោបាយរបស់យើងក្នុងការពង្រឹងសន្តិសុខអន្តរជាតិ។ យើងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកចំនួនរដ្ឋជាសមាជិកសន្ធិសញ្ញា»។

ទាក់ទងនឹងការលើកឡើងថ្មីៗរបស់អ៊ីរ៉ង់ អំពីការពិចារណាដកខ្លួនចេញពីសន្ធិសញ្ញា លោក រីយ៉ាប​កូវ បានសង្កត់ធ្ងន់ថា ប្រជាជនមិនអាចព្រងើយកន្តើយចំពោះដំណើរបំផ្លិចបំផ្លាញដែលមិនធ្លាប់មានពីមុនមក និងពីគ្រប់ទស្សនៈទាំងអស់ដែលបន្តដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ។ ការវិវត្តថ្មីៗនៅក្នុងតំបន់នេះគឺជារឿង «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។

អ្នកការទូតរុស្ស៊ីរូបនេះបានបន្ត​ទៀត​ថា៖៖«យើងកំពុងឃើញការវាយប្រហារជាបន្តបន្ទាប់លើយន្តការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកថាមិនអាចរង្គោះរង្គើបាន។ ដោយសន្មតនិន្នាការនេះទៅនឹងគោលនយោបាយឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល។ ប្រទេសមួយក្នុងចំណោមប្រទេសទាំងពីរ មិនមែនជាសមាជិក NPT ទេ ខណៈដែលប្រទេសមួយទៀតជាអ្នករក្សាសន្ធិសញ្ញា។

យោងតាមលោក រីយ៉ាប​កូវ ការវិវត្តនៃជម្លោះរវាងអាមេរិក និងអ៊ីស្រាអែល រួមទាំងអ៊ីរ៉ង់ កំពុងធ្វើឲ្យចុះខ្សោយគោល​ការណ៍​ស្នូលនៃរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិ មូលដ្ឋានគ្រឹះដែល NPT និងយន្តការត្រួតពិនិត្យពាក់ព័ន្ធរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានបង្កើតឡើង។

យ៉ាងណាមិញ ការអត្ថាធិប្បាយរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនេះ​ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក Alaeddin Boroujerdi សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសអ៊ីរ៉ង់ បានលើកឡើងថា ការចូលរួមរបស់អ៊ីរ៉ង់នៅក្នុងសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរបានក្លាយជាគ្មានន័យ បន្ទាប់ពីសកម្មភាពរបស់អាមេរិក-អ៊ីស្រាអែល។ លោកស្នើថា ទីក្រុងតេហេរ៉ង់គួរតែពិចារណាដកខ្លួនចេញពីសន្ធិសញ្ញា ហើយទស្សនៈនេះ ក៏ទទួលបានការឯកភាពពីសមាជិកសភាអ៊ីរ៉ង់ភាគច្រើន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ស្នើ EU ឈប់លេង​ល្បែង​នយោបាយ ជុំវិញ​ បំពង់បង្ហូរឧស្ម័ន​ពីរុស្ស៊ី​ឆ្លងកាត់​អ៊ុយក្រែន​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម