ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តស្នើអ៊ុយក្រែនផ្អាកវាយរោងចក្រប្រេងរុស្ស៊ី ព្រោះបារម្ភរឿងតម្លៃប្រេងហក់ឡើងខ្លាំង
ក្នុងពេលដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានទម្លាយឲ្យដឹងថា បណ្ដាប្រទេសជាដៃគូអន្តរជាតិបានដាក់សំណើមកកាន់ទីក្រុងកៀវ ឲ្យផ្អាកការវាយប្រហារតាមអាកាសលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

បើតាម Kyiv Post ចុះផ្សាយថ្ងៃទី៥ខែមេសាឆ្នាំ២០២៦ ការស្នើសុំនេះធ្វើឡើងដោយសារតែពិភពលោកកំពុងព្រួយបារម្ភខ្លាំងពីការឡើងថ្លៃនៃថាមពល ដែលបណ្ដាលមកពីភាពតានតឹងរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយកំពុងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងជាសកល។
លោក Budanov បានឆ្លើយតបបែបការទូតថា លោកពិតជាបានទទួល «សញ្ញា» ខ្លះៗមែនជុំវិញរឿងនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ចំឈ្មោះថាជាប្រទេសណាខ្លះនោះទេ។ ស្ថានភាពនៅពេលនេះហាក់មានភាពស្មុគស្មាញមែនទែន ព្រោះថាការឡើងថ្លៃប្រេងពិភពលោកបានក្លាយជាប្រភពចំណូលដ៏មហាសាលដែលជួយប៉ះប៉ូវដល់កញ្ចប់ថវិកាសង្គ្រាមរបស់វិមានក្រឹមឡាំង ដែលនេះជាអ្វីដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ធ្លាប់បានលើកឡើងថាជាឧបសគ្គធំមួយក្នុងយុទ្ធសាស្ត្រកាត់ផ្តាច់សរសៃឈាមសេដ្ឋកិច្ចរបស់រុស្ស៊ី។
ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ ក៏យោធាអ៊ុយក្រែននៅតែបន្តធ្វើការវាយប្រហារដោយដ្រូនយ៉ាងជោគជ័យទៅលើរោងចក្រប្រេងធំៗរបស់រុស្ស៊ីកាលពីចុងសប្តាហ៍កន្លងទៅ។ ស្របពេលជាមួយគ្នានេះ គេក៏កំពុងរង់ចាំមើលលទ្ធផលនៃជំនួបជាមួយគណៈប្រតិភូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលនឹងមកដល់ទីក្រុងកៀវក្នុងពេលឆាប់ៗនេះ ដើម្បីជជែកពិភាក្សាអំពីការធានាសុវត្ថិភាព និងគោលដៅការពារជាតិរបស់អ៊ុយក្រែន។
ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បានទម្លាយព័ត៌មានដ៏គួរឲ្យព្រួយបារម្ភមួយទៀតថា រុស្ស៊ីកំពុងផ្ដល់ព័ត៌មានសម្ងាត់ និងទិន្នន័យពីផ្កាយរណបទៅឲ្យប្រទេសអ៊ីរ៉ង់ ដើម្បីជួយសម្រួលដល់ការវាយប្រហារលើទីតាំងថាមពលរបស់អ៊ីស្រាអែល។ ខណៈដែលមហាអំណាចលោកខាងលិចព្យាយាមទប់តម្លៃប្រេងឲ្យមានស្ថិរភាព អ៊ុយក្រែននៅតែប្រកាន់ជំហរថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ី គឺជាការឆ្លើយតបដ៏ចាំបាច់បំផុត ចំពោះការដែលរុស្ស៊ីតែងតែបាញ់កម្ទេចបណ្ដាញអគ្គិសនីរបស់ខ្លួនស្ទើររាល់ថ្ងៃ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


