ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រើយន្តហោះ១៥៥គ្រឿងដើម្បីបន្លំភ្នែកអ៊ីរ៉ង់ ក្នុងបេសកកម្មជួយសង្គ្រោះអ្នកចម្បាំងអាកាស
ក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បានទម្លាយថា អាមេរិក បានប្រើយន្តហោះចំនួន១៥៥គ្រឿងដើម្បីបន្លំភ្នែកអ៊ីរ៉ង់ ក្នុងបេសកកម្មជួយអ្នកចម្បាំងអាកាសដែលជាប់លើដីអ៊ីរ៉ង់ ក្រោយរំដោះខ្លួនចេញពីយន្តហោះ F-15E។

តាមការផ្សាយរបស់ BBC, លោកត្រាំ បានហៅបេសកកម្មនោះ ថាជា បេសកកម្មជួយសង្គ្រោះដ៏ «អង់អាច» ដើម្បីជួយអ្នកចម្បាំងអាកាស ដែលសំងំលាក់ខ្លួនក្នុងភ្នំមួយអស់រយៈពេល៤៨ម៉ោង។
តាមសម្តីលោកត្រាំ, បេសកកម្មនោះមានការចូលរួមពីយន្តហោះសរុប ១៥៥ គ្រឿងដើម្បីបង្វែរដានសត្រូវ ក្នុងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែក ៤ គ្រឿង, យន្តហោះចម្បាំង ៦៤ គ្រឿង, យន្តហោះចាក់សាំងលើអាកាស ៤៨ គ្រឿង, យន្តហោះជួយសង្គ្រោះ ១៣ គ្រឿង និងយន្តហោះផ្សេងៗជាច្រើនគ្រឿងទៀត។

លោក ត្រាំ បានឲ្យដឹងថា៖ «យើងបញ្ជូនពួកគេទៅពាសពេញទីកន្លែង ហើយភាគច្រើននៃសកម្មភាពទាំងនោះគឺគ្រាន់ជាការបន្លំភ្នែកប៉ុណ្ណោះ។ យើងចង់ឲ្យអ៊ីរ៉ង់គិតថា អ្នកចម្បាំងអាកាសនោះ ស្ថិតនៅទីតាំងផ្សេងៗ ព្រោះពួកគេមានកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់នៅទីនោះ ពោលគឺមានមនុស្សរាប់ពាន់នាក់ឯណោះ ដែលកំពុងតាមស្វែងរក»។
លោកបន្តថា៖ «អាកាសយានិកទាំងពីររូប បានលោតចេញពីយន្តហោះ ហើយចុះមកដល់ដីអ៊ីរ៉ង់ទាំងមានជីវិត។ ភ្លាមៗនោះ គេសុំឲ្យខ្ញុំសម្រេចចិត្ត រួចខ្ញុំក៏បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធអាមេរិកធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីនាំយកយុទ្ធជនដ៏ក្លាហានរបស់យើងត្រឡប់មកផ្ទះវិញ។ វាគឺជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយ ព្រោះយើងអាចនឹងបញ្ចប់ទៅដោយការបាត់បង់ជីវិតមនុស្សដល់ទៅ ១០០ នាក់ ផ្ទុយពីម្នាក់ឬពីរនាក់។ វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែនៅក្នុងជួរយោធាអាមេរិក យើងមិនបោះបង់ជនជាតិអាមេរិកណាម្នាក់ចោលឡើយ»។

តាមអ្វីដែលលោកត្រាំបញ្ជាក់ អ្នកចម្បាំងទី២បានតោងឡើងច្រាំងថ្មចោទទាំងឈាមហូរស្រោចខ្លួន ព្យាបាលរបួសដោយខ្លួនឯង ហើយទាក់ទងមកកងកម្លាំងអាមេរិកដើម្បីបញ្ជូនទីតាំងរបស់គាត់ តាមរយៈ ឧបករណ៍ប្រភេទប៊ីបបឺ (Beeper) ដ៏ទំនើប។
ទន្ទឹមនោះ មេដឹកនាំអាមេរិក ក៏បានថ្លែងអំណរគុណដល់ CIA ផងដែរ ចំពោះការគាំទ្រដល់បេសកកម្មនេះ និងការប្រើប្រាស់កាមេរ៉ាដើម្បីកំណត់ទីតាំងអ្នកចម្បាំងអាកាសបានយ៉ាងច្បាស់ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ស្រឡះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


