ព័ត៌មានអន្ដរជាតិ
យោធាចិន បញ្ជាក់ច្បាស់ៗថា ការផ្តល់នាវាចម្បាំងឲ្យកម្ពុជា មិនសំដៅដល់ភាគីទី៣ទេ
អ្នកនាំពាក្យយោធាចិន បានបញ្ជាក់ច្បាស់ៗដល់អ្នកសារព័ត៌មាន ថា ការផ្តល់នូវជំនួយយោធាជានាវាចម្បាំងប្រភេទType 056 ដែលត្រូវបានគេរាយការណ៍ បានមកដល់កំពង់ផែជើងទឹកសមុទ្ររបស់កម្ពុជា គឺធ្វើឡើងតាមកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលកន្លងមក និងមិនសំដៅដល់ភាគីទី៣ទេ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានឆ្លើយសំណួរអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃព្រហស្បតិ៍ ថា ចិនបានផ្គត់ផ្គង់នាវាចម្បាំងនោះដល់កម្ពុជា គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការដែលមានស្រាប់រវាងយោធាចិន និងកម្ពុជា ដែលមិនមែនសំដៅលើភាគីទីបីណាមួយឡើយ ហើយមិនមានឥទ្ធិពលលើស្ថានភាពក្នុងតំបន់នាពេលបច្ចុប្បន្នដែលមានភាពតានតឹងនោះដែរ។
សារព័ត៌មានចិន Global Times បានស្រង់សម្តី លោក Zhang Junshe អ្នកជំនាញកិច្ចការយោធាចិន ដែលនិយាយថា នាវាចម្បាំងប្រភេទ Type 056 ដែលជានាវាចម្បាំងពហុបំណងកម្រិតស្រាល ត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពសន្តិសុខ និងជួយសង្គ្រោះផ្លូវសមុទ្ររបស់កម្ពុជា ដែលជាការបង្ហាញពីការរីកចម្រើនបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសចិននិងកម្ពុជា។
តាម លោក Zhang Junshe នាវាចម្បាំងប្រភេទ Type 056 មានទម្ងន់ប្រហែល ១៥០០ តោន និងប្រព័ន្ធរុញច្រានដ៏មានអានុភាព។ នាវានេះ ត្រូវបានរចនាឡើងជាចម្បងសម្រាប់ការល្បាតប្រចាំថ្ងៃ និងបេសកកម្មឃ្លាំមើល ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ប្រតិបត្តិការតាមតំបន់ឆ្នេរសមុទ្រ។
សេចក្តីរាយការណ៍នោះ បានបន្តថា នាវាចម្បាំងប្រភេទនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធមីស៊ីលជាច្រើនប្រភេទ ដែលត្រូវបានគេស្គាល់ថា មានការឆ្លើយតបយ៉ាងរហ័ស និងភាពត្រឹមត្រូវខ្ពស់នៃការដាក់គោលដៅ។ នាវានេះក៏មានប្រព័ន្ធការពារដែនអាកាសជិតៗផងដែរ អាវុធប្រឆាំងនាវា និងកាំភ្លើងធំកងទ័ពជើងទឹក ដែលធ្វើឲ្យនាវានេះមានសមត្ថភាពប្រយុទ្ធដ៏ទូលំទូលាយ។
មីស៊ីលប្រឆាំងនាវាបំពាក់នៅលើនាវាចម្បាំងប្រភេទនេះមានសមត្ថភាពបាញ់ចម្ងាយឆ្ងាយ ខណៈដែលមីស៊ីលការពារដែនអាកាសបំពាក់លើនាវានេះវិញ អាចស្ទាក់ចាប់គោលដៅហោះទាបបានយ៉ាងមានប្រសិទ្ធភាពដូចជាមីស៊ីលប្រឆាំងនាវាដែលត្រូវបានបាញ់ចូលមក។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិន បានបង្ហាញថា នាវាចម្បាំងប្រភេទ Type 056 រាប់សិបគ្រឿងកំពុងបម្រើការជាមួយកងកម្លាំងប្រដាប់អាវុធចិន។
ជាមួយនឹងការមកដល់ចុងក្រោយនៃនាវាចម្បាំង Type 056 នៅមូលដ្ឋានសមុទ្ររាម នាវានេះត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការការពារសន្តិសុខ និងសន្តិភាពជាតិ ខណៈពេលដែលក៏បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការជួយសង្គ្រោះតាមសមុទ្រ និងប្រតិបត្តិការមនុស្សធម៌ផងដែរ។
លោក Zhang បាននិយាយថា នាវាចម្បាំងប្រភេទនេះក៏មានសមត្ថភាពសង្គ្រាមប្រឆាំងនាវាមុជទឹកជាក់លាក់ផងដែរ។
លោក Zhang បានបន្ថែមថា វាជាការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការយោធាចិន-កម្ពុជា ចាប់ពីសមយុទ្ធរួមគ្នា និងការបណ្តុះបណ្តាល រហូតដល់កិច្ចសហការឧបករណ៍ និងបច្ចេកវិទ្យា តាំងពីខែមេសា២០២៥មកម្ល៉េះ៕
រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


