ព័ត៌មានអន្ដរជាតិ
ត្រឹម៤០ថ្ងៃ អ៊ីស្រាអែលផ្លោងគ្រាប់ដាក់អ៊ីរ៉ង់ជាង ១ម៉ឺនលើក
កាលពីថ្ងៃសុក្រទី១០ខែមេសាឆ្នាំ២០២៦ កងទ័ពអ៊ីស្រាអែលបានចេញមុខមកទម្លាយពីទំហំនៃការវាយប្រហាររបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ អំឡុងពេលផ្ទុះសង្គ្រាមកាលពីចុងខែកុម្ភៈ ដោយអះអាងថា យុទ្ធនាការតាមផ្លូវអាកាសរបស់ខ្លួនមានជាង ១០ ៨០០លើក ក្នុងរយៈពេលប្រហែល៤០ថ្ងៃ។

យោងតាមការចុះផ្សាយនាសៅរ៍នេះរបស់សារព័ត៌មាន TRT World ក្នុងប្រតិបត្តិការដ៏ធំសម្បើមនេះ គេបានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿងឲ្យហោះហើរ និងវាយប្រហារក្នុងពេលតែមួយទៅលើគោលដៅសំខាន់ៗចំនួន ៤ ០០០កន្លែង និងទីតាំងយោធាជិត ៦ ៧០០កន្លែងផ្សេងទៀតនៅលើទឹកដីអ៊ីរ៉ង់។
មិនត្រឹមតែប៉ុណ្ណោះ ភាគីអ៊ីស្រាអែលបានអះអាងថា ពួកគេបានប្រើប្រាស់គ្រាប់បែក និងគ្រឿងផ្ទុះចំនួនជាង ១៨ ០០០គ្រាប់ ដើម្បីផ្លោងគ្រាប់ដាក់គោលដៅទាំងនោះ។ តួលេខនេះបើធៀបនឹងការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន គឺច្រើនជាងដល់ទៅជិតប្រាំដងឯណោះ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះគ្រាន់តែជាការអះអាងពីសំណាក់អ៊ីស្រាអែលតែម្ខាងប៉ុណ្ណោះ ហើយក៏មិនទាន់មានប្រភពឯករាជ្យណាមួយអាចបញ្ជាក់ពីភាពត្រឹមត្រូវនៃទិន្នន័យទាំងនេះបាននៅឡើយទេ។
ជម្លោះក្នុងតំបន់នេះ បានកើនកម្ដៅឡើងខ្លាំងចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមកម្ល៉េះ នៅពេលដែលអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការវាយលុកទៅលើអ៊ីរ៉ង់។ ជាការឆ្លើយតបវិញ ទីក្រុងតេហេរ៉ង់ក៏មិននៅស្ងៀមដែរ ដោយបានបញ្ជូនដ្រូន និងមីស៊ីលជាច្រើនគ្រាប់ទៅវាយប្រហារអ៊ីស្រាអែល រួមទាំងប្រទេសហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលជាទីតាំងឈរជើងរបស់កងទ័ពអាមេរិក។ ក្រៅពីការវាយប្រហារដោយផ្ទាល់ អ៊ីរ៉ង់ក៏បានដាក់កម្រិតលើការធ្វើដំណើររបស់នាវាចរណ៍តាមច្រកសមុទ្រហ័រមូសផងដែរ ដែលធ្វើឲ្យសភាពការណ៍កាន់តែតានតឹង។
សំណាងល្អដែលជម្លោះដ៏ក្តៅគគុកនេះបានធូរស្រាលខ្លះ បន្ទាប់ពីមានការជួយជ្រោមជ្រែងពីប្រទេសប៉ាគីស្ថាន តួកគី ចិន អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលបានចូលរួមចរចារហូតទទួលបានបទឈប់បាញ់បណ្តោះអាសន្នរយៈពេលពីរខែ កាលពីថ្ងៃពុធកន្លងទៅ ក្រោយពីការប្រយុទ្ធគ្នាអូសបន្លាយអស់រយៈពេល៤០ថ្ងៃ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


