Connect with us

ព័ត៌មានអន្ដរជាតិ

Nikkei Asia ចុះផ្សាយ​ថា ប្រតិភូអ៊ីរ៉ង់នឹងទៅដល់ប៉ាគីស្ថាននៅថ្ងៃអង្គារ

បានផុស

នៅ

ស្ថានការណ៍ការទូតរវាងអាមេរិក និងអ៊ីរ៉ង់ បានប្រែប្រួលមួយរំពេច បន្ទាប់ពីប្រភពមន្ត្រីផ្លូវការរបស់ប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Nikkei Asia នា​ថ្ងៃចន្ទ​ទី​២០​ខែមេសា​នេះ​ថា ប្រតិភូរបស់​ក្រុង​តេហេរ៉ង់​នឹងធ្វើដំណើរ​ទៅ​ដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅថ្ងៃអង្គារស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ REUTERS)

ព័ត៌មាននេះបានផ្ទុះឡើងចំពេលដែលអ៊ីរ៉ង់​ ទើបតែបានប្រកាសជាសាធារណៈថា ខ្លួនគ្មានបំណងនឹងបញ្ជូនអ្នកចរចាទៅឡើយ ដរាបណាកងទ័ពជើងទឹកអាមេរិកនៅតែបន្តការបិទខ្ទប់កំពង់ផែរបស់ខ្លួន។

ការសម្រេចចិត្តចូលរួមតុចរចានៅនាទីចុងក្រោយនេះ បង្ហាញឲ្យ​ឃើញពីប្រសិទ្ធភាពនៃកិច្ចប្រឹងប្រែងសម្របសម្រួលយ៉ាងស្វិតស្វាញរបស់ភាគីប៉ាគីស្ថាន ជាពិសេសគឺតួនាទីរបស់លោកសេនាប្រមុខ Asim Munir ដែលបានព្យាយាមទាញភាគីទាំងពីរឲ្យ​វិលមករកផ្លូវសន្តិភាពវិញ។ ទោះបីជាមានការប្រឈមមុខដាក់គ្នាដោយអាវុធនៅតាមសមុទ្រ និងការបាញ់បោះដាក់គ្នាកាលពីថ្ងៃអាទិត្យក៏ដោយ ប៉ុន្តែវត្តមានរបស់ប្រតិភូអ៊ីរ៉ង់នៅថ្ងៃស្អែក​នេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ភាគីទាំងពីរនៅតែទុកឱកាសឲ្យ​វិស័យការទូត ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ។

មជ្ឈដ្ឋានអន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើកិច្ចចរចាជុំទីពីរ​នេះ​នឹងអាចឈានទៅរកកិច្ចព្រមព្រៀងថ្មីណាមួយដែរឬទេ ខណៈដែលប្រតិភូអាមេរិកក៏នឹងទៅដល់ប៉ាគីស្ថាននៅយប់នេះដូចគ្នា។ ការជួបមុខគ្នាដែលពិភពលោកកំពុងទន្ទឹងរង់ចាំនេះ កើតឡើងចំពេលដែលបទឈប់បាញ់ចាស់ជិតផុតកំណត់ ដែលធ្វើឲ្យ​ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដលើកនេះ ក្លាយជាក្តីសង្ឃឹមចុងក្រោយដើម្បីបញ្ចប់វិបត្តិដ៏ស្រួចស្រាល់ក្នុងតំបន់មជ្ឈិមបូព៌ា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម