ព័ត៌មានអន្ដរជាតិ
អាមេរិក បើកផ្លូវចរចារឿងនុយក្លេអ៊ែរ លុះត្រាតែអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រ ហ័រមូស មុនសិន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួម «កិច្ចចរចាយ៉ាងហ្មត់ចត់បំផុត» ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺប្រទេសអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) ឡើងវិញជាបន្ទាន់។

យោងតាមការចុះផ្សាយរបស់កាសែត The New York Times នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ការលើកឡើងនេះ បានបង្ហាញសញ្ញាថា អាមេរិកអាចនឹងងាកមកប្រើប្រាស់យុទ្ធសាស្ត្រចរចាជាជំហានៗ ដោយព្រមទទួលយកកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយជាមុនសិន សូម្បីតែកិច្ចព្រមព្រៀងនោះ មិនទាន់បានដោះស្រាយបញ្ហានុយក្លេអ៊ែរទាំងស្រុងភ្លាមៗក៏ដោយ។
នៅក្នុងកិច្ចសម្ភាសន៍ខ្លីមួយអំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោក រូប៊ីយ៉ូ បានបញ្ជាក់យ៉ាងច្បាស់ថា រឿងរ៉ាវនុយក្លេអ៊ែរដ៏ស្មុគស្មាញបែបនេះ មិនមែនអាចជជែកគ្នាកាត់ៗត្រឹមពេល ៧២ម៉ោងនោះឡើយ។ លោកបានបន្ថែមថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រមូសភ្លាម បន្ទាប់មកភាគីទាំងសងខាង នឹងចាប់ផ្តើមជជែកគ្នាយ៉ាងហ្មត់ចត់ ទៅលើលក្ខខណ្ឌដែលបានព្រមព្រៀង រាប់ចាប់តាំងពីរឿងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ រហូតដល់ការសន្យារបស់អ៊ីរ៉ង់ថា នឹងមិនបង្កើតអាវុធនុយក្លេអ៊ែរដាច់ខាត។ យ៉ាងណាមិញ លោកទទួលស្គាល់ថា បញ្ហាបច្ចេកទេសទាំងនេះ ត្រូវចំណាយពេលខ្លះ ដើម្បីដោះស្រាយ ប៉ុន្តែវាក៏មិនត្រូវអូសបន្លាយរាប់ឆ្នាំនោះដែរ។
ទន្ទឹមនឹងការបើកផ្លូវចរចានេះ លោក រូប៊ីយ៉ូ ក៏បានព្រមានខ្លាំងៗផងដែរថា សហរដ្ឋអាមេរិក អាចនឹងលើកយកការគំរាមកំហែងខាងយោធាមកប្រើប្រាស់វិញ ប្រសិនបើការចរចានោះ មិនទទួលបានលទ្ធផលផ្លែផ្កាអ្វីសោះ ក្នុងរយៈពេល ២ខែ។ លោក រូប៊ីយ៉ូ បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រចរចានេះ ត្រូវតែផ្តល់លទ្ធផល ដូចអ្វីដែលអាមេរិកចង់បាន បើមិនដូច្នោះទេ ក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ ប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់រាល់ជម្រើសទាំងអស់ដែលមានក្នុងដៃ រួមទាំងការវាយប្រហារយោធាផងដែរ។
រហូតមកដល់ពេលនេះ ទាំងខាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់បានបញ្ចេញព័ត៌មានលម្អិតជាសាធារណៈអំពីកិច្ចការនេះនៅឡើយទេ។ ជាមួយគ្នានោះដែរ អ្នករិះគន់ជាច្រើន បានសម្តែងការព្រួយបារម្ភ និងលើកឡើងថា ការធ្វើកិច្ចព្រមព្រៀងជាជំហានៗបែបនេះ អាចនឹងធ្វើឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បាត់បង់ប្រៀប និងអំណាច ក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ សម្រាប់ការចរចានៅវគ្គបន្តបន្ទាប់ទៀត៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


