ព័ត៌មានអន្ដរជាតិ
ដល់ម្លឹង! មានប្រពន្ធ១៦នាក់និងកូន១៥១នាក់ហើយ បុរសនេះ មានគម្រោងយកប្រពន្ធឲ្យបាន១០០នាក់និងកូនដល់ទៅ១,០០០នាក់
វាគឺជារឿងមិនធម្មតា និងប្រហែលជាគ្មាននរណាម្នាក់នឹកស្មានដល់ ដែលបុរសម្នាក់មានប្រពន្ធចំនួន១៦នាក់និងកូនរហូតដល់ទៅ១៥១នាក់។

អ្វីដែលកាន់តែហួសចិត្តទៀតនោះគឺថា មួយយប់ម្តង គាត់ត្រូវរួមដំណេកជាមួយប្រន្ធ៤នាក់ ហើយគាត់មានគម្រោងយកប្រពន្ធ កូនបន្ថែមទៀត។
លោក Misheck Nyandoro ជនជាតិហ្ស៊ីមបាវ៉េ បានអះអាងថា ការងាររាល់ថ្ងៃរបស់គាត់ គឺគ្មានអ្វីក្រៅពីយកចិត្តប្រពន្ធទាំង១៦របស់គាត់ឡើយ។

ថ្វីបើមានអាយុ៦៦ឆ្នាំហើយក៏ដោយ ក៏គាត់អះអាងថា គាត់ចាំបាច់ត្រូវតែរៀបការជាមួយនារីវ័យក្មេងបន្តទៀត ពីព្រោះប្រពន្ធចាស់ មិនអាចបំពេញចំណង់តណ្ហារបស់គាត់បានទេ។
យ៉ាងណាក្តី លោក Mishek ពិតជារីករាយនឹងជីវិតនេះណាស់ ពីព្រោះកូនៗរបស់គាត់បានបម្រើគាត់ដូចជាងូតទឹក ហើយផ្តល់អំណោយនិងលុយឲ្យ រីឯប្រពន្ធរបស់គាត់ចម្អិនម្ហូបអាហារ លាងចានឆ្នាំនិងបំពេញតាមបំណងប្រាថ្នារបស់គាត់។

បើនិយាយពីការរៀបចំដំណេកវិញ ទាហានជើងចាស់រូបនេះ បានរៀបចំកាលវិភាគ ដែលត្រូវឲ្យគាត់ដេកជាមួយប្រពន្ធ៤នាក់ក្នុងមួយយប់។
គាត់ពន្យល់ថា “ខ្ញុំទៅបន្ទប់ដេក តាមកាលវិភាគរបស់ខ្ញុំ។ ខ្ញុំធ្វើឲ្យប្រពន្ធពេញចិត្ត ហើយបន្ទាប់មកផ្លាស់ទៅបន្ទប់មួយទៀត។ នេះជាការងាររបស់ខ្ញុំ។ ខ្ញុំគ្មានការងារផ្សេងក្រៅពីនេះទេ”។

គាត់និយាយថា “បើអាចទៅរួច ខ្ញុំនឹងយកប្រពន្ធឲ្យបាន១០០នាក់ និងកូនឲ្យបាន១,០០០នាក់។ នេះជាផែនការជីវិតរបស់ខ្ញុំដែលចាប់ផ្តើមក្នុងឆ្នាំ១៩៨៣ ហើយគ្មានបំណងបញ្ឈប់ទេរហូតដល់ខ្ញុំចូលក្តារមឈូស”៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចទីនេះដើម្បីចូលកាន់ប្រភពដើមនៃព័ត៌មាននេះ៖ Mirror
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


