ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ អ៊ីស្រាអែល បាញ់រ៉ុកកែតកម្ទេចអគារខ្ពស់បំផុតរបស់ ហ្គាហ្សា
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានឡើងកម្តៅខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៣៦នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល គាំទ្រផែនការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងយេរូសាឡឹម។
អគារលំនៅដ្ឋានកម្ពស់១៣ជាន់ ត្រូវបានកម្ទេចដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល។ ជាសំណាងល្អ អ្នករស់នៅក្នុងប៉ម Hanadi ត្រូវបានជម្លៀសចេញមុនការវាយប្រហារ ហើយពុំមានអ្នកស្លាប់និងរបួសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះនឹងធ្វើឲ្យជម្លោះកាន់តែពុះកញ្ជ្រោលឡើង។
ក្រុមហាម៉ាស់ បានអះអាងថា រ៉ុកកែតចំនួន១៣០គ្រាប់ ត្រូវបានបាញ់ក្នុងការវាយប្រហារនេះ។ ការអះអាងនេះបានកើតឡើង បន្ទាប់ពីអគារលំនៅដ្ឋានផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថារងការវាយប្រហារផងដែរ។
វាជាការវាយប្រហារពីអាកាសខ្លាំងបំផុតនៅហ្គាហ្សា ចាប់តាំងពីមានការទម្លាក់គ្រាប់បែកកាលពីឆ្នាំ២០១៤៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Unilad
ចុចអាន៖ ក្តៅគគុក! អ៊ីស្រាអែល វាយប្រហារអាកាសដាក់ ហ្គាហ្សា សម្លាប់មនុស្ស៣៥នាក់ មានទាំងកុមារផងដែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


