ព័ត៌មានអន្ដរជាតិ
ត្រូវឆ្នោត២៦លានដុល្លារ តែភ្លេចចុងសន្លឹកក្នុងហោប៉ៅខោ យកទៅបោកគក់ រហែកខ្ទេច
អ្នកឈ្នះរង្វាន់ឆ្នោត California Lottery ដែលមានទឹកប្រាក់២៦លានដុល្លារ បានភ្លេចចុងសន្លឹកនៅក្នុងហោប៉ៅខោ ហើយយកទៅបោកគក់ ទីបំផុតត្រូវរហែកខ្ទេច។
ឆ្នោត SuperLotto Plus ត្រូវបានលក់ក្នុងហាង Arco AM / PM នៅជាយក្រុង Norwalk នៃរដ្ឋ Los Angeles ។ ថ្ងៃព្រហស្បតិ៍គឺជា ពេលវេលាកំណត់ចុងក្រោយដើម្បីបើករង្វាន់។
ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បើករង្វាន់បានទេ។
បុគ្គលិកហាងម្នាក់ឈ្មោះ Earlranza Hernandez បានប្រាប់សារព័ត៌មាន Whittier Daily ថា ស្ត្រីម្នាក់បានមកកាលពីថ្ងៃពុធហើយប្រាប់បុគ្គលិកថា នាងបានដាក់ឆ្នោតនៅក្នុងខោរបស់នាង ហើយបានយកទៅបោកគក់ទាំងភ្លេចថា ឆ្នោតនៅក្នុងនោះ។
អ្នកគ្រប់គ្រងហាងបានប្រាប់ KTLA-TV ថា វីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីស្ត្រីម្នាក់ មកទិញឆ្នោតហើយនាងអះអាងថា បុគ្គលិកហាងក៏ស្គាល់នាងដែរ។ ច្បាប់ចម្លងនៃឃ្លីបវីដេអូនេះ ត្រូវបានប្រគល់ទៅឲ្យមន្រ្តីឆ្នោត California Lottery។
អ្នកនាំពាក្យក្រុមហ៊ុនឆ្នោតលោកស្រី Cathy Johnston បាននិយាយថា ការអះអាងនេះនឹងត្រូវស៊ើបអង្កេត។
មន្ត្រីឆ្នោតនិយាយថា អ្នកដែលជឿជាក់ថាខ្លួនជាអ្នកឈ្នះ ត្រូវតែបំពេញបែបបទទាមទារ។ ប៉ុន្តែប្រសិនបើនរណាម្នាក់បាត់បង់ចុងសន្លឹក ពួកគេត្រូវតែផ្តល់ភ័ស្តុតាងដែលបង្ហាញថា ពួកគេជាម្ចាស់ឆ្នោត ដូចជារូបថតនៅខាងមុខនិងខាងក្រោយនៃចុងសន្លឹកជាដើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NBC
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល