ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះបាងកកមានព្រឹត្តិការណ៍ធំ ៤ នាំឲ្យប៉ូលិស ៥ពាន់នាក់ដាក់ពង្រាយរក្សាសន្តិសុខជាតិ
ព្រឹត្តិការណ៍ធំៗ ៤ នឹងកើតមាននៅថ្ងៃសៅរ៍នេះ ក្នុងនោះរាប់បញ្ចូលទាំងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាក្នុងទីក្រុងបាងកក ស្របពេលដែលកងកម្លាំងសមត្ថកិច្ចយ៉ាងហោចណាស់ ៥ពាន់នាក់ ត្រូវគេដាក់ពង្រាយដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាព។

ព្រឹត្តិការណ៍សំខាន់មួយសម្រាប់ថៃនៅថ្ងៃនេះ ព្រះមហាក្សត្រ Vajiralongkorn នឹងចូលរួមក្នុងពិធីសម្ពោធខ្សែរថភ្លើងក្រោមថ្មីមួយទៀត នៅឯស្ថានីយ Sanam Chai នាម៉ោង ៥ល្ងាចថ្ងៃនេះ ដោយព្រះអង្គ នឹងយាងជាព្រះរាជធិបតីជាមួយព្រះមហេសី។
ក្រៅពីក្រុមបាតុករប្រជាធិបតេយ្យ ក្រុមអាវលឿងដែលស្ម័គ្រស្មោះនិងរាជវង្សថៃ ក៏បានប្រមូលផ្តុំគ្នាដង្ហែរក្បួន បង្ហាញការគាំទ្រដល់ព្រះមហាក្សត្ររបស់ពួកគេនៅតែស្ថានីយរថភ្លើងដូចគ្នា។
តាមការអះអាងពីក្រុមប្រឆាំងរដ្ឋាភិបាល ប្រកាសកាលពីថ្ងៃសុក្រម្សិលមិញ ពួកគេនឹងប្រមូលផ្តុំគ្នាដង្ហែរក្បួនទៅកាន់វិមានប្រជាធិបតេយ្យ ដោយចាប់ផ្តើមចេញដំណើរពីម៉ោង ២ថ្ងៃត្រង់ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ណាតាផល ទេពសូវ៉ាន់ លាលែងចេញពីតំណែង ដោយសារតែអសមត្ថភាពធ្វើឲ្យប្រព័ន្ធអប់រំរបស់ប្រទេសធ្លាក់ចុះ។
ដោយឡែក ក្រុមសេរីភាពស្ត្រីមួយផ្សេងទៀត ក៏ប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាយេនឌ័រនៅថ្ងៃសៅរ៍នេះដូចគ្នា។
ជាមួយនឹងព្រឹត្តិការណ៍ធំៗ ៤ កើតឡើងផ្ទួនគ្នានៅថ្ងៃសៅរ៍នេះ ប៉ូលិស ៥០០០នាក់ ត្រូវគេដាក់ពង្រាយដើម្បីរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ។ នេះបើតាមការអះអាងពីសំណាក់លោក ភីយ៉ា តាវិឆ័យ ស្នងការរងប៉ូលិសក្រុងបាងកក៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


