ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យឥណ្ឌា ខំមកចាក់វ៉ាក់សាំងដល់ភូមិ បែរជានាំគ្នាដេញវាយព្រោះជឿថា ចាក់ហើយស្លាប់
គ្រូពេទ្យមួយក្រុម ដែលកំពុងបំពេញបេសកកម្មចាក់វ៉ាក់សាំង នៅទីក្រុង Ujjain ក្នុងរដ្ឋ Madhya Pradesh ត្រូវបានអ្នកភូមិវាយនឹងដំបងនិងដែកទីប។ គ្រូពេទ្យម្នាក់បានរងរបួស និងហូរឈាមក្បាលយ៉ាងខ្លាំង។

បច្ចុប្បន្ន វីដេអូឃ្លីបនៃឧប្បត្តិហេតុនេះ កំពុងល្បីល្បាញពាសពេញបណ្តាញសង្គម។ នៅក្នុងឃ្លីបនេះ សមាជិកក្រុមគ្រូពេទ្យ ត្រូវបានគេមើលឃើញ កំពុងព្យាយាមរត់គេច ខណៈអ្នកភូមិកាន់ដំបងនិងដែកទីប ដេញវាយពួកគេ។

ក្រុមគ្រូពេទ្យដែលស្ថិតនៅក្នុងភូមិ Malikhedi នៃទីក្រុង Ujjain កំពុង ផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីការចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ នៅពេលពួកគេរងការវាយប្រហារ។ ប៉ូលិសនិយាយថា “អ្នកភូមិមួយចំនួនបានប្រើពាក្យសម្តីមិនសមរម្យទៅលើពួកគេ ហើយវាយចំក្បាលប្តីរបស់ជំនួយការលេខាធិការម្នាក់។

គ្រូពេទ្យនិយាយថា ពួកយើងមកទីនេះដើម្បីផ្សព្វផ្សាយឲ្យអ្នកភូមិយល់អំពីបញ្ហាសុខភាព ដោយឲ្យពួកគេទទួលបានវ៉ាក់សាំង ប៉ុន្តែពួកគេមិនព្រមចាក់ទេ។ ពួកគេបាននាំគ្នាទាំងហ្វូងៗមកវាយពួកយើង។

គ្រូពេទ្យបន្ថែមថា អ្នកភូមិអះអាងថា ពួកគេមានសុខភាពល្អ ហើយមិនចាំបាច់ចាក់វ៉ាក់សាំងទេ។ អ្នកភូមិក៏បានអះអាងផងដែរថា មនុស្សនឹងស្លាប់ដោយសារចាក់វ៉ាក់សាំង។
ពេលនេះ ប៉ូលិសកំពុងតាមរកអ្នកដែលត្រូវបានឃើញក្នុងវីដេអូនៃហេតុការណ៍នោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ ជំងឺផ្សិតខ្មៅ បង្ខំឲ្យអ្នកជំងឺឥណ្ឌារាប់ពាន់នាក់ វះយកភ្នែកម្ខាងឬទាំងសងខាងចេញ បើចង់រស់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


