Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្តមានអ្នកស្លាប់ដោយសារកូវីដ បំបែកកំណត់ត្រាថ្មីទៀត

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនបំបែកកំណត់ត្រាថ្មីទៀត គឺ៤៧នាក់ ដោយធ្វើឲ្យចំនួនសរុបកើនដល់៩២០នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន ៣,៣២៣ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១៤១,២១៧ករណី។

ក្នុងចំណោមករណីសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,១០៤ករណីគឺជាប្រជាជនទូទៅ និង១,២១៩ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ២,០៦៣នាក់ បានជាសះស្បើយ ហើយត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃអ្នកស្លាប់ច្រើនបំផុតដោយសារជំងឺកូវីដ-១៩ ក្នុងប្រទេសថៃគឺកាលពីម្សិលមិញ ដែលមានមនុស្សចំនួន៤១នាក់បាត់បង់ជីវិត និងមានការឆ្លង ២,៤៥៥ករណី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ នាយករដ្ឋមន្រ្តីថៃ គាំទ្រឲ្យយករុក្ខជាតិម្យ៉ាងនេះ ទៅព្យាបាលអ្នកជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម