ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ ប្រាប់តួលេខ អ្នកស្លាប់ពិតប្រាកដ ដោយសារជំងឺកូវីដ-១៩ នៅឥណ្ឌា លោតដល់ខ្ទង់លានឯណោះ!
ក្រុមអ្នកជំនាញបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា គឺអាចមានដល់ទៅ១.៦លាននាក់ឯណោះ បើប្រៀបធៀបទៅនឹងចំនួនអ្នកស្លាប់ផ្លូវការ ៣១០,០០០នាក់។

កាលពីសប្តាហ៍មុន ប្រទេសអាស៊ីដែលរងការបំផ្លិចបំផ្លាញដោយវីរុសមួយនេះ បានកត់ត្រាអ្នកស្លាប់ចំនួន៤,៥២៩នាក់ ត្រឹមមួយថ្ងៃ ដែលជាតួលេខខ្ពស់ជាងប្រទេសណាណាទាំងអស់ អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។
ប៉ុន្តែការវិភាគដោយកាសែត New York Times បានបង្ហាញថា ចំនួនពិតអាចខ្ពស់ជាងតួលេខផ្លូវការជិតទ្វេដង ពោលគឺដល់ទៅ៦០០,០០០នាក់ឯណោះ។

បើប្រៀបធៀបទៅ អង់គ្លេសមានអ្នកស្លាប់តែ៩នាក់ប៉ុណ្ណោះនៅថ្ងៃនេះ ហើយមានអ្នកស្លាប់សរុបជាង១២៧,០០០នាក់។ សហរដ្ឋអាមេរិកបានកត់ត្រាអ្នកស្លាប់ប្រហែល ៥៩០,០០០នាក់ ដែលក៏ធ្វើឲ្យគេសង្ស័យផងដែរអំពីការកត់ត្រាមិនត្រឹមត្រូវ។
តួលេខអ្នកស្លាប់ផ្លូវការនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេដាក់ថាមានចំនួន ៣១០,០០០ នាក់ក្នុងចំនួនប្រជាជន១.៤ពាន់លាននាក់។

នៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញរាប់សិបនាក់ កាសែត Times បានរកឃើញថា វាពិបាកក្នុងការទទួលបានរូបភាពច្បាស់លាស់ សូម្បីតែចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសឥណ្ឌាក៏ដោយ នោះព្រោះតែការរក្សាកំណត់ត្រាមិនបានល្អ និងកង្វះនៃការធ្វើតេស្តទ្រង់ទ្រាយធំ។

លោកស្រី Kayoko Shioda អ្នកជំនាញផ្នែករោគរាតត្បាតនៃសកលវិទ្យាល័យ Emory បាននិយាយថា ដោយសារតែមន្ទីរពេទ្យកំពុងណែនតាន់តាប់ដោយអ្នកជំងឺ ដូចនេះចំនួនពិតប្រាកដមិនត្រូវបានគេរាប់ច្បាស់ទេ។
នេះអាចមានន័យថា ការស្លាប់ជាច្រើនដោយសារកូវីដ កំពុងកើតឡើងនៅតាមផ្ទះ ជាពិសេសនៅតាមតំបន់ជនបទ ដូច្នេះពួកគេមិនត្រូវបានគេរាប់បញ្ចូលឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


