ព័ត៌មានអន្ដរជាតិ
Moderna ស្នើ FDA អាមេរិក អនុម័តវ៉ាក់សាំងការពារកូវីដរបស់ខ្លួនឲ្យប្រើប្រាស់ពេញលេញ
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បានដាក់ពាក្យទៅរដ្ឋបាលចំណីអាហារ និងឪសថ (FDA) កាលពីថ្ងៃអង្គារ ដើម្បីទទួលការយល់ព្រមពេញលេញ នៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ។

បច្ចុប្បន្នវ៉ាក់សាំងនេះ កំពុងត្រូវបានចែកចាយក្រោមការប្រើប្រាស់ជាបន្ទាន់ ដូចវ៉ាក់សាំងទាំងបី ដែលកំពុងចរាចរនៅអាមេរិក ។ Moderna គឺជាក្រុមហ៊ុនឱសថទី ២ ដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណពេញលេញ ទៅកាន់ FDA ។
គួររំឭលថា វ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងដំបូងគេ ដែលបានធ្វើដូច្នេះជាមួយអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី ៧ ខែឧសភា ។

ទន្ទឹមនោះ ក្រុមហ៊ុន Moderna ក៏កំពុងស្វែងរកការប្រើប្រាស់អាជ្ញាប័ណ្ណនេះ ដើម្បីចាក់ដល់មនុស្សពេញវ័យចាប់ពី ១៨ ឆ្នាំឡើងទៅផងដែរ ។
សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងយុទ្ធនាការ បង្កើនល្បឿនចាក់វ៉ាក់សាំង ក្រោមគំនិតផ្តួចផ្តើមដោយលោកប្រធានាធិបតី ចូ បៃដិន ដើម្បីធានាថា ប្រជាជនអាមេរិក ៧០ ភាគរយទទួលបាន ការចាក់ថ្នាំបង្ការយ៉ាងហោចណាស់ ១ ដូស នៅត្រឹមទិវាឯករាជ្យ ៤ កក្កដា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ខ្វះអីខ្វះទៅ ក្រុមហ៊ុនអាមេរិក Pfizer និង Moderna មិនខ្ចីលក់វ៉ាក់សាំងទៅឲ្យឥណ្ឌា
ចុចអាន ៖ ផលិតករថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាពខ្លាំងសម្រាប់ក្មេងអាយុ ១២ ឆ្នាំឡើង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ