ព័ត៌មានអន្ដរជាតិ
ខ្វះអីខ្វះទៅ ក្រុមហ៊ុនអាមេរិក Pfizer និង Moderna មិនខ្ចីលក់វ៉ាក់សាំងទៅឲ្យឥណ្ឌា
លោក Arvind Kejriwal ប្រមុខរដ្ឋដេលីរបស់ឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតឱសថរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer និង Moderna បានបដិសេធលក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយផ្ទាល់ទៅទីក្រុងដេលី ។

ដេលី គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលត្រូវរងគ្រោះអាក្រក់បំផុត ដោយសាររលកឆ្លងជំងឹកូវីដ ១៩ ។ លោក Kejriwal បានបិទមជ្ឈមណ្ឌលចាក់វ៉ាក់សាំងជាង ១០០ កន្លែង បន្ទាប់ពីអស់វ៉ាក់សាំងចាក់ ក៏ដូចជាបញ្ឈប់ការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុចន្លោះពី ១៨ ទៅ ៤៤ ឆ្នាំ ។ ហេតុដូច្នេះហើយ ទើបប្រមុខរដ្ឋដេលី បានស្នើឲ្យរដ្ឋាភិបាលកណ្តាល នាំចូលវ៉ាក់សាំង និងចែកចាយវាទៅរដ្ឋនានា ។
កាលពីសប្តាហ៍មុន វ៉ាក់សាំង Moderna ក៏បានបដិសេធសំណើរទិញវ៉ាក់សាំងពីរដ្ឋ Punjab ដោយនិយាយថា ក្រុមហ៊ុនអាចដោះស្រាយបានតែជាមួយ រដ្ឋាភិបាលឥណ្ឌាប៉ុណ្ណោះ ។

រដ្ឋជាច្រើននៅទូទាំងប្រទេសឥណ្ឌា កំពុងរាយការណ៍អំពីកង្វះវ៉ាក់សាំង ។ រដ្ឋមួយចំនួនបានសម្រេចចិត្ត ជ្រើសរើសយកការដេញថ្លៃសកល ដើម្បីទិញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុនផលិតនៅទូទាំងពិភពលោក ខណៈការផ្គត់ផ្គង់ក្នុងស្រុកបានធ្លាក់ចុះ ហើយតម្រូវការកំពុងកើនឡើង ។
កាលពីថ្ងៃអាទិត្យលោក Kejriwal បានបង្ហើបថា លោកកំពុងនិយាយដោយផ្ទាល់ ទៅកាន់ក្រុមហ៊ុនផលិតទូទាំងពិភពលោក ហើយតម្លៃនឹងមិនមានឧបសគ្គ ចំពោះការទទួលបានវ៉ាក់សាំងឡើយ ។

លោក Kejriwal បានបន្ថែមថា ទីក្រុងត្រូវការវ៉ាក់សាំងចំនួន ៨ លានដូសក្នុងមួយខែ ដើម្បីចាក់ដល់ប្រជាជន ខណៈប្រទេសកំពុងដាំក្បាលចុះក្រោម ដោយសារជំងឺកូវីដ ១៩ ហើយរដ្ឋាភិបាលចង់បញ្ចប់ការចាក់វ៉ាក់សាំង ក្នុងរយៈពេលបីខែ ។
រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌា បានបញ្ចេញវ៉ាក់សាំងចំនួន ៣ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ គឺវ៉ាក់សាំង Covaxin របស់ក្រុមហ៊ុន Bharat Biotech វ៉ាក់សាំង Covishield របស់វិទ្យាស្ថាន Serum ឥណ្ឌា ដែលបានអភិវឌ្ឍក្នុងភាពជាដៃគូ ជាមួយសាកលវិទ្យាល័យ Oxford រួមជាមួយក្រុមហ៊ុនឱសថយក្សអង់គ្លេស AstraZeneca និងចុងក្រោយវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ FDA អាមេរិក បន្ថែមពេលស្តុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកកពី ៥ ថ្ងៃទៅមួយខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


