ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនឥណ្ឌា រាលដាលដល់៦២ប្រទេស ក្នុងនោះ ទ្វីប២ ផ្ទុះខ្លាំងជាងគេ
វីរុសកូវីដ-១៩បំប្លែងខ្លួន ដែលត្រូវបានគេរកឃើញដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌាកាលពីខែតុលា ឥឡូវនេះ បានរីករាលដាលដល់ប្រទេស ចំនួន៦២ហើយ ដោយទ្វីបអាស៊ីនិង អាហ្រ្វិក ជាកន្លែងផ្ទុះខ្លាំង។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា “យើងបន្តសង្កេតមើលទៅលើការឆ្លងដែលកាន់តែខ្លាំងឡើង និងការកើនឡើងនៃចំនួនប្រទេសដែលគេរាយការណ៍អំពីការផ្ទុះ ពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួននេះ”។

WHO បានប្តូរឈ្មោះវីរុសបំប្លែងខ្លួននេះ ទៅជាឈ្មោះ “Delta” វិញដើម្បីធ្វើឲ្យឈ្មោះវិទ្យាសាស្ត្ររបស់ខ្លួនគឺ B.1.617.2 ងាយស្រួលស្តាប់។ ប្រព័ន្ធដាក់ឈ្មោះថ្មីសម្រាប់វីរុសកូវីដបំប្លែងខ្លួន គឺដាក់តាមតួរអក្សរនៃអក្ខរក្រមក្រិក ហើយក៏ដើម្បីចៀសវាង ធ្វើឲ្យប្រទេសដែលរកឃើញមេរោគថ្មី មានភាពអាម៉ាស់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ ពលរដ្ឋឥណ្ឌា ចាប់ផ្តើមភ័យខ្លាច កូវីដឆ្លងតាមទឹកទន្លេ និងសត្វសុនកដែលស៊ីសាកសព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


