ព័ត៌មានអន្ដរជាតិ
អាមេរិកលក់យន្តហោះហ្វឹកហាត់កងទ័ពជើងអាកាសឲ្យវៀតណាម
សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះបណ្តុះបណ្តាលប្រភេទ T-6 ឲ្យប្រទេសវៀតណាមដើម្បីពង្រឹងជំនាញហោះហើររបស់កងទ័ពជើងអាកាស។ នេះបើតាមការឲ្យដឹងរបស់មេបញ្ជាការកងទ័ពជើងអាកាសអាមេរិកប្រចាំប៉ាស៊ីហ្វិកលោក Kenneth Wilsbach បាននិយាយនៅថ្ងៃសុក្រ។
និយាយក្នុងសន្និសីទសារព័ត៌មានតាមអនឡាញដែលរៀបចំដោយផ្នែកសារព័ត៌មានអាស៊ីប៉ាស៊ីហ្វិករបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី៤ ខែមិថុនា លោក Kenneth Wilsbach ថា ៖«យើងប្តេជ្ញាជួយដែលយន្តហោះហ្វឹកហាត់នោះនឹងត្រូវបានបញ្ជូន ហើយបន្ទាប់មកធ្វើប្រតិបត្តិការ និងធ្វើឲ្យប្រសើរឡើងនូវការបណ្តុះបណ្តាលជំនាញហោះហើររបស់កងទ័ពជើងអាកាសវៀតណាម»។

ទោះបីជាយ៉ាងណា លោកមិនបានបង្ហាញទេថាយន្តហោះហ្វឹកហាត់ផ្លូវអាកាសចំនួនប៉ុន្មានគ្រឿងដែលលក់ទៅឲ្យវៀតណាម។
ឆ្លើយតបទៅនឹងសំនួរមួយអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត លោកបាននិយាយថា កិច្ចព្រមព្រៀងលក់យន្តហោះហ្វឹកហាត់នេះគឺជាកិច្ចការមួយក្នុងចំណោមកិច្ចការសំខាន់ៗគួរឲ្យកត់សំគាល់។
កាលពីឆ្នាំ២០១៩ វរសេនីយ៍ទោជាន់ខ្ពស់វៀតណាម លោក Dang Duc Toai បានបញ្ចប់វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំអាកាសចរណ៍របស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិកដែលលោកបានចំណាយពេលហាត់បើកយន្តហោះ T-6 ជាង១៦៧ម៉ោង។
លោក Wilsbach បាននិយាយថា ចុងរដូវក្តៅខាងមុខនេះ អគ្គមេបញ្ជាការកងទ័ពជើងអាកាសវៀតណាមគ្រោងនឹងចូលរួមសន្និសីទស្តីពីអគ្គមេបញ្ជាការអាកាសប៉ាស៊ីហ្វិកនៅទីក្រុងហាវ៉ៃ សហរដ្ឋអាមេរិកដែលនឹងមាន២២ប្រទេសចូលរួមកម្មវិធីនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


