ព័ត៌មានអន្ដរជាតិ
ឥណ្ឌាអះអាងថា វីរុសបំប្លែងខ្លួន Delta ធ្វើឲ្យអ្នកជំងឺមានដំបៅរលួយ ឈានទៅដល់ការកាត់អវយវៈចោល
វេជ្ជបណ្ឌិតឥណ្ឌា អះអាងថា វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី កំពុងធ្វើឲ្យមនុស្សមានដំបៅរលួយឈានទៅដល់ការកាត់អវយវៈចោល និងបាត់បង់ការស្តាប់ ដែលវីរុសកូវីដធម្មតា មិនអាចធ្វើបាន ហើយនេះជារឿងដ៏ធ្ងន់ធ្ងរកំពុងបង្កឲ្យមានការព្រួយបារម្ភ។
ឥណ្ឌា ត្រូវរងគ្រោះដោយវីរុសកូវីដបំប្លែងខ្លួនថ្មី ដែលត្រូវបានគេស្គាល់ថា B1617.2 ឬ “Delta” ដែលបណ្តាលឲ្យមនុស្សរាប់លាននាក់ឆ្លងរោគ ហើយមន្ទីរពេទ្យហូរហៀរទៅដោយអ្នកជំងឺ។
អ្នកវិទ្យាសាស្ត្រនិយាយថា បច្ចុប្បន្ន វីរុសនេះត្រូវបានគេចាត់ទុកថាជាវីរុសឆ្លងខ្លាំងជាងគេបំផុត ហើយក្រុមគ្រូពេទ្យអះអាងថា វាអាចជាវីរុសមានគ្រោះថ្នាក់ជាងគេបំផុតផងដែរ។
ឥឡូវនេះ គ្រូពេទ្យមួយចំនួនបានរាយការណ៍អំពីបញ្ហាមិនធម្មតា កើតឡើងចំពោះមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសបំប្លែងខ្លួនឥណ្ឌា។
គ្រូពេទ្យនៅក្នុងប្រទេសឥណ្ឌានិយាយថា ពួកគេមើលឃើញពីការកើនឡើងនៃអ្នកជំងឺដែលថ្លង់ ឬមានដំបៅរលួយ បណ្តាលមកពីកំណកឈាម។
ជំងឺកូវីដត្រូវបានគេដឹងថា បណ្តាលឲ្យកើតមានកំណកឈាមនៅក្នុងមនុស្សជាច្រើនដែលមានអាការធ្ងន់ធ្ងរ ហើយកំណកឈាមអាចងាយនឹងធ្លាក់ចូលក្នុងសរសៃឈាមតូចៗ និងកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមដែលក៏នាំឲ្យមានដំបៅរលួយតែម្តង ប្រសិនបើមិនព្យាបាលឲ្យបានត្រឹមត្រូវទេនោះ។
គ្រូពេទ្យម្នាក់អះអាងថា គាត់បានព្យាបាលអ្នកជំងឺចំនួន៨នាក់ ក្នុងរយៈពេល២ខែកន្លងមកនេះ ហើយពីរនាក់ក្នុងចំណោមពួកគេ ត្រូវកាត់ដៃនិងកាត់ជើងចោលទៀតផង។
ចំណែកឯបញ្ហាថ្លង់វិញ គ្រូពេទ្យបានបញ្ជាក់ថា វាជាករណីទូទៅមួយ ដែលបង្កឡើងដោយវីរុស។
គេមិនច្បាស់ទេថាតើរឿងនេះកើតឡើងយ៉ាងដូចម្តេច ប៉ុន្តែការហើមដែលបណ្តាលមកពីការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ អាចធ្វើឲ្យខូចត្រចៀកផ្នែកខាងក្នុង ឬរោមតូចៗដែលត្រូវការសម្រាប់ការស្តាប់ឮ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ