Connect with us

ព័ត៌មានអន្ដរជាតិ

ពល​កម្ម​កុមារ​ហក់​ឡើង​លើក​ដំបូង​ក្នុង​​ពេល​២​ទសវត្សរ៍នេះ

បានផុស

នៅ

ពិភព​លោក​បាន​កត់​សំគាល់​​នូវ​​ការ​កើន​ឡើង​ពល​កម្ម​កុមារ​​​លើក​ដំបូង​ក្នុង​រយៈ​ពេល​២​ទសវត្សរ៍​​ចុង​ក្រោយ​​ ហើយ​​វិបត្តិ​កូវីដ-១៩​ក៏​​បាន​គំរាម​កំហែង​ដល់​យុវជន​ឆ្ពោះ​ទៅ​រក​ជោគវាសនា​ដូច​គ្នា​។ ​នេះ​​ជា​ការ​លើក​ឡើង​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០ ខែ​មិថុនា។​

ក្នុង​របាយការណ៍​រួម​មួយ អង្គការ​ពល​កម្ម​អន្តរជាតិ (ILO) និង​ទី​ភ្នាក់​ងារ​កុមារ​យូនីសេហ្វ (UNICEF)​របស់​​អង្គការ​សហ​ប្រជា​ជាតិ​បាន​បង្ហាញ​​ថា ចំនួនពល​កម្ម​កុមារ​​មាន​ចំនួន ១៦០​លាន​នៅ​ដើម​ឆ្នាំ​២០២០​ដែល​បាន​កើន​ឡើង​​​៨.៤​លាន​ក្នុង​រយៈ​ពេល​៤​ឆ្នាំ។

ការ​​កើន​ឡើង​បាន​ចាប់​ផ្តើម​​​មុន​ពេល​វិបត្តិ​កូវីដ-១៩​​រាត​ត្បាត​ និង​ជា​សញ្ញា​ប​នៃ​បញ្ច្រា​​និន្នាការធ្លាក់ចុះ​​ចំនួន​ពលកម្ម​កុមារ​​​ដែល​ត្រូវ​បាន​ឃើញ​​​ចំនួន​​​៩៤​លាន​ចន្លោះ​ឆ្នាំ​២០០០ និង​២០១៦។

ទើប​តែ​វិបត្តិ​កូវីដ-១៩​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ឡើង កុមារ​ជិត​១​នាក់​ក្នុង​ចំណោម​១០​នាក់​​ជា​សកល​បាន​ធ្លាក់​ចូល​ក្នុង​​ពល​កម្មកុមារ ជា​ពិសេស​នៅ​អនុតំបន់​សាហារា​អាហ្វ្រិក​​រងផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ជាង​គេ​។

ខណៈ​ពេល​ភាគ​រយ​នៃ​កុមារ​ក្នុង​ពលកម្ម​នៅ​​ដូច​​នឹង​ឆ្នាំ​២០១៦ កំណើន​ប្រជា​ជន​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់។ ​ហានិភ័យ​នៃ​កូវីដ-១៩​កាន់​តែ​ធ្វើ​ឲ្យ​ស្ថានភាព​អាក្រក់។

ពួក​គេ​បាន​ព្រមាន​ថា ប្រសិន​បើ​គ្មាន​វិធាន​ការ​បន្ទាន់​ដើម្បី​ជួយ​ទប់​ស្កាត់​​ចំនួន​គ្រួសារ​​ដែល​ធ្លាក់​ចូល​ក្នុង​ភាព​ក្រី​ក្រ​ទេ កុមារ​ជិត​៥០​លាន​នាក់​ទៀត​នឹង​ត្រូវ​បាន​បង្ខំ​​​ធ្វើ​ការ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ។

ប្រធានយូនីសេហ្វ លោក​ស្រី Henrietta​ Fore​ បាន​លើក​ឡើង​ថា ៖«យើង​កំពុង​បាត់​បង់​ឱកាស​ដើម្បី​ប្រយុទ្ធ​ឈាន​ឆ្ពោះ​ទៅ​រក​​ការ​បញ្ចប់​ពលកម្ម​កុមារ។ វិបត្តិ​កូវីដ-១៩កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់»។

«ឥឡូវ​នេះ ឈាន​ចូល​ឆ្នាំ​ទី​២​នៃ​បំរាម​ជា​សកល ការ​បិទ​សាលា​រៀន ការ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច  និង​ការ​កាត់​បន្ថយ​ថវិកា​ជាតិ គ្រួសារ​ត្រូវ​​​បង្ខំ​​​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​គ្មាន​ជម្រើស​»។ លោក​ស្រី​មាន​ប្រសាសន៍។

របាយការណ៍​បាន​លើក​ឡើង​ថា ប្រសិន​បើ​ការ​ព្យាករនៃ​ភាព​ក្រី​ក្រ​កើន​ឡើង​ដោយ​សារ​តែ​ការ​រាត​ត្បាត​កូវីដ-១៩ ដូច្នេះ​កុមារ​ប្រមាណ​៩​លាន​នាក់​ទៀត​នឹង​ធ្លាក់​ចូល​ក្នុង​ពលកម្ម​កុមារ​ត្រឹម​បំណាច់​ឆ្នាំ​២០២២។

អ្នក​ជំនាញ​ស្ថិតិ​របស់ UNICEF លោកស្រី Claudia Cappa សហការ​សរសរ​របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ប៉ុន្តែ​ការ​ធ្វើ​គំរូ​ស្ថិតិ​បង្ហាញ​ថា ចំនួន​នេះ​អាច​មាន​ច្រើន​ជាង​៥​ដង។

លោក​ស្រី​​មាន​ប្រសាសន៍​ថា ៖«ប្រសិន​បើ​ការការពារ​សង្គម​ថយ​ចុះ​ពី​កម្រិត​បច្ចុប្បន្ន ដែល​ជា​លទ្ធផល​នៃ​វិធានាការ​ទប់​ស្កាត់​កូវីដ-១៩ និង​កត្តា​ផ្សេង​ៗ​ទៀត​ នោះ​ចំនួន​កុមារ​នឹង​​កើន​ឡើង​នៅ​ក្នុង​ពល​កម្ម​កុមារ​អាច​បន្ថែម​ដល់​ទៅ​៤៦​លាន​នាក់​ត្រឹម​បំណាច់​ឆ្នាំ​នេះ»។

របាយការណ៍​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​រាល់​៤​ឆ្នាំ​ម្តង​បាន​បង្ហាញ​ថា កុមារ​អាយុចន្លោះ​ពី​៤​ទៅ​១១​ឆ្នាំ​មាន​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​តួលេខ​សកល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ france24

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម