ព័ត៌មានអន្ដរជាតិ
WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន
ការផ្ទុះជំងឺជំងឺស្វិតដៃជើងនៅប្រទេសហ្វីលីពីនបានបញ្ចប់ ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ដែលបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ។
ទីភ្នាក់ងារ UN បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃសុក្រថា ក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ចប់ការឆ្លើយតបរបស់ខ្លួន ចំពោះការផ្ទុះឡើងនៃជំងឺស្វិតដៃជើងនៅថ្ងៃទី ៣ ខែមិថុនា បន្ទាប់ពីគ្មានករណីណាមួយត្រូវបានគេរកឃើញរយៈពេល ១៦ ខែ ក្រោយយុទ្ធនាការចាក់វ៉ាក់សាំង និងការឃ្លាំមើលយ៉ាងខ្លាំង ។
ទន្ទឹមនោះ មន្ត្រីសុខាភិបាលហ្វីលីពីនបានប្រកាសថា ជំងឺស្វិតដៃជើងបានលេចចេញជាថ្មីនៅក្នុងប្រទេស កាលពីខែកញ្ញា ឆ្នាំ ២០១៩ ពោលជិត ២ ទសវត្សរ៍ បន្ទាប់ពី WHO បានប្រកាសថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ លែងមានជំងឺឆ្លង ដែលអាចបណ្តាលឲ្យខ្វិន និងស្លាប់ ។
បន្ថែមពីនេះ មន្ត្រីសុខាភិបាលរបស់រដ្ឋាភិបាល ដែលគាំទ្រដោយ WHO និង UNICEF មិនបានព្រងើយកន្តើយពីបញ្ហានេះនោះទេ ហើយបានពង្រីកយុទ្ធនាការប្រឆាំងនឹងជំងឺស្វិតដៃជើង ទោះបីមានការចាប់ផ្តើមនៃរោគរាតត្បាតកូវីដ ១៩ កាលពីឆ្នាំមុនក៏ដោយ ។
គួរបញ្ជាក់ថា មុនបញ្ចប់ជំងឺមួយនេះក៏មានការផ្ដល់វ៉ាក់សាំងជំងឺស្វិតដៃជើងប្រមាណ ៣០ លានដូសសដល់កុមារនៅទូទាំងប្រទេសហ្វីលីពីន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


