ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យក្រុងបាងកក ផ្អាកចាក់វ៉ាក់សាំងកូវីដ ព្រោះខ្វះថ្នាំ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសថៃនាពេលថ្មីៗនេះ បានជួបប្រទះភាពច្របូកច្របល់ក្នុងរាជធានី បន្ទាប់ពីមន្ទីរពេទ្យយ៉ាងតិច ២០ នៅទីក្រុងបាងកក បានពន្យាពេលណាត់ ចាក់ក្នុងសប្តាហ៍នេះ ដោយសារតែខ្វះវ៉ាក់សាំង។

ការប្រកាសរបស់មន្ទីរពេទ្យ បានធ្វើឡើង នៅលើទំព័រ Facebook របស់ពួកគេ ខណៈពេលដែលកម្មវិធីកក់វ៉ាក់សាំងក្នុងទីក្រុងបាងកក ក៏បានផ្ញើសារផងដែរថា ការណាត់ចាក់ក្រោយថ្ងៃអង្គារ នឹងត្រូវពន្យារពេល ទោះក្រុមមន្រ្តីព្យាយាមធានាដល់សាធារណជនជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងក៏ដោយ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រហែលជាមានការភាន់ច្រលំ ពីព្រោះមន្ទីរពេទ្យឯកជនមិនត្រូវបានត្រួតពិនិត្យជាមួយរដ្ឋបាលក្រុងបាងកកទេ”។
យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំរបស់ប្រទេសថៃ គឺពឹងផ្អែកទៅលើវ៉ាក់សាំងចំនួន ៦១ លានដូសពីក្រុមហ៊ុន AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca និង Siam Bioscience មិនបានឆ្លើយតបទៅនឹងសំណើរបស់ Reuters សុំការអត្ថាធិប្បាយអំពីការពន្យារពេលផលិតកម្មនោះទេ ទោះបីជាក្រុមហ៊ុនផលិតថ្នាំអង់គ្លេស – ស៊ុយអែតមួយនេះ និយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលនៅតំបន់អាស៊ីអាគ្នេយ៍ស្តីពីការចែកចាយវ៉ាក់សាំងក៏ដោយ។.
គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសថៃកំពុងចាក់វ៉ាក់សាំង AstraZeneca និង Sinovac របស់ចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វៀតណាម ពិភាក្សាជាមួយ អាមេរិក ផលិតវ៉ាក់សាំងកូវីដ ចាក់តែមួយដូស មានប្រសិទ្ធភាពខ្ពស់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


