ព័ត៌មានអន្ដរជាតិ
NATO ព្រមានពីបញ្ហាប្រឈមផ្នែកយោធាបង្កឡើងដោយចិន
មេដឹកនាំ Nato ដែលកំពុងជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងប្រូចសែលបានព្រមានពីការគំរាមកំហែងផ្នែកយោធាបង្កឡើងដោយប្រទេសចិន និងនិយាយថា ឥរិយាបថរបស់ចិនគឺជាបញ្ហាប្រឈមជាប្រព័ន្ធ។
ពួកគេនិយាយថា ប្រទេសចិនកំពុងពង្រីកអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សគឺស្ថិតនៅក្នុងភាពស្រអាប់ពីទំនើបកម្មយោធា និងបានកំពុងសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ី។
ប្រធាន Nato លោក Jens Stoltenberg បានព្រមានចិនពីការកាន់តែខិតជិតនឹង Nato នៅក្នុងផ្នែកយោធា និងបច្ចេកវិទ្យា។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តមិនត្រូវការសង្គ្រាមត្រជាក់ថ្មីជាមួយចិនទេ។
Nato គឺអង្គការសម្ព័ន្ធមិត្តប្រទេសអំណាចនយោបាយ និងយោធាដែលមានប្រទេស៣០រវាងអឺរ៉ុប និងអាមេរិកខាងជើង។ អង្គការនេះត្រូវបានបង្កើតឡើង បន្ទាប់ពីសង្គ្រាមលោកលើកទី២ដើម្បីជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីការរីករាលដាលកុម្មុយនិស្ត។
ប៉ុន្មានឆ្នាំចុងក្រោយ សម្ព័ន្ធមិត្តនេះស្ថិតក្នុងស្ថានភាពតានតឹង នៅពេលមេដឹកនាំពិភាក្សាអំពីគោលបំណង និងថវិការបស់ខ្លួន។
ភាពតានតឹងបានកើនឡើងកំឡុងពេលអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានត្អួញត្អែរអំពីការចូលរួមវិភាគទានថវិការបស់ប្រទេសខ្លួនទៅសម្ព័ន្ធមិត្ត និងបានកើតជាបញ្ហាពីការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីការពារដៃគូអឺរ៉ុប។
នេះគឺជាកិច្ចប្រជុំកំពូល NATO លើកដំបូងរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលស្នងតំណែងពីលោក ដូណាល់ ត្រាំ ហើយប្រធានាធិបតីថ្មីរូបនេះបានព្យាយាមបង្ហាញពីការគាំទ្ររបស់អាមេរិកសម្រាប់សម្ព័ន្ធមិត្តដែលមានអាយុកាល៧២ឆ្នាំនេះ។
លោក ចូ បៃដិន មានប្រសាសន៍ថា Nato មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ផលប្រយោជន៍អាមេរិក ហើយសម្ព័ន្ធមិត្តមានកាតព្វកិច្ចដើម្បីឃ្លាំមើលមាត្រា៥នៃសន្ធិសញ្ញាថវិការបស់ខ្លួន ដែលសមាជិកប្តេជ្ញាការពារគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


