ព័ត៌មានអន្ដរជាតិ
លោក បៃដិន ព្រមានវាយបក បើរុស្ស៊ីបន្តវាយប្រហារអ៉ីនធឺណេតទៀត
សហរដ្ឋអាមេរិកព្រមានវាយបកវិញ ប្រសិនបើប្រទេសរុស្ស៊ីនៅតែបន្តវាយប្រហារតាមអ៉ីនធើណេតលើគោលដៅអាមេរិក។ នេះជាសំដីរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងជំនួបកំពូលប្រកបដោយវិជ្ជមាន និងល្អ ជាមួយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅទីក្រុងហ្សឺណែវ កាលពីម្សិលមិញ។
ថ្លែងក្រោយពេលជំនួបកំពូលជួបគ្នាផ្ទាល់លើកដំបូង លោក បៃដិន បានលើកឡើងថា លោកបានធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់រដ្ឋាភិបាលវិមានក្រឹមឡាំងត្រូវតែគោរពច្បាប់ ឬក៏នឹងជួបផលវិបាកដែលមិនអាចបញ្ជាក់បាន។ លោក ពូទីន បានដឹងថា អាមេរិកមានសមត្ថភាពអ៉ីនធឺណេតដែលមិនអាចប្រកួតប្រជែងបាន។
បន្ទាប់ពីជំនួបរយៈពេល៣ម៉ោង លោក ចូ បៃដិន មានប្រសាសន៍ថា លោកចង់បង្កើតទំនាក់ទំនងអាមេរិក និង រុស្ស៊ី ឡើងវិញដោយផ្អែកលើជំហានដែលអាចព្យាករបាន និងលក្ខណៈជាក់ស្តែង បន្ទាប់ពីភាពវឹកវរ និងអាម៉ាស់របស់សម័យកាលលោក ដូណាល់ ត្រាំ។ លោកមិនជឿថា លោក ពូទីន ត្រូវការសង្គ្រាមត្រជាក់ទេ ប៉ុន្តែទទួលស្គាល់ថា លោកមិនប្រាកដទេថាតើសមភាគីរុស្ស៊ីនឹងផ្លាស់ប្តូរឥរិយាបថ។
កិច្ចប្រជុំធ្វើនៅ Lake Geneva បញ្ចប់ជាមួយនឹងកំណត់សំគាល់សុទិដ្ឋិ មេដឹកនាំទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមកដោយប្រុងប្រយ័ត្ន។ លោក បៃដិន មានប្រសាសន៍ថា កិច្ចពិភាក្សារបស់ពួកគាត់ល្អ គ្មានសកម្មភាពសង្កៀរត្រចៀក ឬបរិយាកាសឆាកល្ខោនឡើយ។
និយាយក្នុងសន្និសីទដាក់ដោយឡែក លោកប្រធានាធិបតីរុស្ស៊ី ពូទីន ថា កិច្ចពិភាក្សាគ្មានអារិភាព។ ផ្ទុយទៅវិញ លោកបានចាត់ទុកលោក បៃដិន ជាបុគ្គលមានតុល្យភាព និងបទពិសោធដែលមានភាសាដូចគ្នា និងជាបុគ្គលនិយាយស្តីរួសរាយដូចម្តាយ និងក្រុមគ្រួសាររបស់លោក។
ភាគីទាំងពីរបានយល់ព្រមថា ឯកអគ្គរដ្ឋទូតរបស់ពួកគេនឹងវិលត្រឡប់ទៅកាន់ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនវិញ តាមពេលវេលាដែលនឹងត្រូវកំណត់។
មេដឹកនាំទាំងពីរក៏បានប្រកាសពីក្រុមអ្នកជំនាញធ្វើការអាមេរិក-រុស្ស៊ីថ្មីមួយដែលនឹងដោះស្រាយបញ្ហានានា។ ពួកគេរាប់បញ្ចូលទាំងការបន្តសន្ធិសញ្ញានុយក្លេអ៊ែរ Start Three ដែលនឹងផុតកំណត់នៅឆ្នាំ២០២៤ និងសន្តិសុខអ៉ីនធឺណេត។
លោក ពូទីន បានបដិសេធដែលថារុស្ស៊ីនៅពីក្រោយនៃការវាយប្រហារតាមអ៉ឺនធឺណេតជាបន្តបន្ទាប់ថ្មីៗនេះលើសហរដ្ឋអាមេរិកក្នុងនោះមានការបំផ្លាញថាមពលពន្លឺព្រះអាទិត្យចូលទៅក្នុងស្ថាប័នសហព័ន្ធ និងការវាយឆ្មក់លើប្រព័ន្ធរបស់គណបក្សប្រជាធិបតេយ្យឆ្នាំ២០១៦ជាដើម។
លោក បៃដិន ប្រាប់ថា លោកបានធ្វើការបញ្ជាក់យ៉ាងច្បាស់ដល់លោក ពូទីន ថា រដ្ឋាភិបាលរបស់លោកនឹងឆ្លើយតបវិញ ប្រសិនបើរដ្ឋាភិបាលវិមានក្រឹមឡាំងនៅតែបំពានលើអធិបតេយ្យភាពអាមេរិកទៀត។ លោកថា លោកបានផ្តល់ឲ្យនូវបញ្ជីហេដ្ឋារចនាសម្ព័ន្ធអាមេរិកសំខាន់ៗមួយដែលមានចំនួន១៦ រាប់ទាំងវិស័យថាមពល និងឥន្ធនៈដែលជាគោលដៅវាយប្រហាររបស់រុស្ស៊ីត្រូវបានចោទក្នុងពេលថ្មីៗ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


