ពូទីន ចោទ អាមេរិក រៀបចំរដ្ឋប្រហារនៅ​ អ៊ុយក្រែន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពូទីន ចោទ អាមេរិក រៀបចំរដ្ឋប្រហារនៅ​ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយថា ការបះបោរឆ្នាំ២០១៤ ដែល អតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovich ត្រូវបានគេបង្ខំឲ្យចុះចេញពីតំណែង គឺជាលទ្ធផលនៃការធ្វើរដ្ឋប្រហារ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងគាំទ្រដោយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទវិចារណកថាក្នុងកាសែតអាល្លឺម៉ង់ Die Zeit ដើម្បីប្រារព្ធខួបលើកទី៨០ នៃការលុកលុយរបស់អាល្លឺម៉ង់ក្នុងសហភាពសូវៀតអំឡុងសង្គ្រាមលោកលើកទី២, កាលពីថ្ងៃអង្គារ លោកពូទីនបានហៅការទម្លាក់លោក Yanukovich ថាជារដ្ឋប្រហារប្រដាប់អាវុធប្រឆាំងនឹងរដ្ឋធម្មនុញ្ញ។

ទីក្រុងមូស្គូ បានចោទប្រកាន់អាមេរិកជាយូរមកហើយ ពីបទបង្កភាពវឹកវរនៅអ៊ុយក្រែន ដែលជាកន្លែងភាពតានតឹងជាមួយប្រទេសជិតខាងរុស្ស៊ី បានកើនឡើងខ្លាំងចាប់តាំងពីមេដឹកនាំគាំទ្រវិមានក្រឹមឡាំងលោក Yanukovich ត្រូវបានបណ្តេញចេញពីតំណែង។

បន្ទាប់ពីការចុះចេញរបស់គាត់ក្នុងខែកុម្ភៈឆ្នាំ២០១៤ ប្រទេសរុស្ស៊ីបានកាត់យកតំបន់ គ្រីមៀ នៃសមុទ្រខ្មៅ មកធ្វើជាឧបសម្ព័ន្ធ និងបានផ្តល់ការគាំទ្រដល់យុទ្ធជនបំបែកខ្លួន នៅពេលជម្លោះប្រដាប់អាវុធបានផ្ទុះឡើងនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

លោក ពូទីន បានសរសេរថា​ “សក្ដានុពលក្រោយសង្គ្រាមត្រជាក់ ដែលធ្វើឲ្យប្រទេសនានាប្រឈមមុខនឹងជម្រើសសិប្បនិម្មិតរវាងការកាន់ជើងលោកខាងលិចឬរុស្ស៊ី បានបង្កើតជា សោកនាដកម្មអ៊ុយក្រែន”។

ហេតុអ្វីអាមេរិករៀបចំធ្វើរដ្ឋប្រហារ ហើយហេតុអ្វីប្រទេសអឺរ៉ុបគាំទ្រអាមេរិក ធ្វើឲ្យមានការបែកបាក់គ្នានៅអ៊ុយក្រែន និងការដកតំបន់គ្រីមៀចេញ?

ឥឡូវនេះប្រព័ន្ធសន្តិសុខអឺរ៉ុបទាំងមូល បានធ្លាក់ចុះយ៉ាងខ្លាំង។ ភាពតានតឹងកំពុងកើនឡើងហើយហានិភ័យនៃការប្រកួតប្រជែងអាវុធថ្មី កំពុងក្លាយជាការពិត។

ការអត្ថាធិប្បាយរបស់លោកពូទីន បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ជាមួយសមភាគីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុន។ ក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរ បានប្តេជ្ញាព្យាយាមនិងដាក់ចេញនូវមូលដ្ឋាន សម្រាប់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនាពេលអនាគត ហើយឲ្យឯកអគ្គរដ្ឋទូតរបស់ពួកគេ ចូលកាន់តំណែងរៀងៗខ្លួនវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ទីក្រុងមូស្គូ តម្រូវឲ្យអ្នកចូលរង្គសាលនិងភោជនីយដ្ឋាន បង្ហាញកាតចាក់វ៉ាក់សាំង ឬលទ្ធផលតេស្ត អវិជ្ជមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ថាន​ឯកអង្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ទ្បេ​ស៊ី ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទៅ​ចាក់​វ៉ាក់សាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆេះ​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​២៣​គ្រឿង ស្លាប់​មនុស្ស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​២១នាក់ ជា​សះស្បើយ​២៦​នាក់ ស្លាប់​២​នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្សារ​កំពង់​ក្តី ផ្សារ​ដំ​ដែក និង​ផ្សារ​ពោធិ៍​បន្ទាយ​ជ័យ ត្រូវ​បិទ​បន្ត​១៤​ថ្ងៃ​បន្ថែមទៀត

កីឡា៦ ម៉ោង មុន

ហែម ប៉ុច កីឡាករ​ហែល​ទឹក​កម្ពុជា​បាន​បំបែក​ឯតទគ្គកម្ម​ចាស់​របស់ខ្លួន ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services