ព័ត៌មានអន្ដរជាតិ
FDA នឹងព្រមានបន្ថែមការរលាកបេះដូងកម្រពាក់ព័ន្ធវ៉ាក់សាំង Pfizer និង Moderna
រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) គ្រោងនឹងប្រែប្រួលយ៉ាងលឿនដើម្បីបន្ថែមការព្រមានទៅក្នុងសន្លឹកអង្គហេតុនៃវ៉ាក់សាំងបង្ការកូវីដ-១៩ Pfizer និង Moderna អំពីហានិភ័យដ៏កម្រនៃការវិវត្តទៅជារលាកបេះដូង។
នៅថ្ងៃពុធ លោក Doran Fink អនុប្រធានផ្នែកវ៉ាក់សាំងរបស់ FDA បាននិយាយក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សារបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង(CDC)ស្តីពីវ៉ាក់សាំងកូវីដថា ៖«ផ្អែកលើទិន្នន័យដែលមាន សេចក្តីថ្លែងការណ៍ព្រមាននៅក្នុងសន្លឹកអង្គហេតុសម្រាប់អ្នកផ្តល់សេវាថែទាំសុខភាព អ្នកទទួលចាក់វ៉ាក់សាំង និងអ្នកថែទាំត្រូវបានធានានៅក្នុងស្ថានភាពនេះ»។
យោងតាមការវិភាគមួយដែលបានបង្ហាញក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធថា ក្រុមការងារសុវត្ថិភាព CDC មួយបានកំណត់ត្រាដែលទំនងជាមានជាប់ពាក់ព័ន្ធរវាងវ៉ាក់សាំង Pfizer និង Moderna ដែលវ៉ាក់សាំងទាំងពីរនេះប្រើបច្ចេកវិទ្យា mRNA និងករណីរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងនៅក្នុងមនុស្សដែលបានចាក់វ៉ាក់សាំតទាំងនេះ។ ការរលាកសាច់ដុំបេះដូងត្រូវបានកត់សំគាល់ដោយសាច់ដុំបេះដូងរលាក ខណៈជំងឺរលាកស្រោមបេះដូងត្រូវបានកត់សំគាល់ដោយភ្នាសជុំវិញបេះដូង។

កិច្ចប្រជុំ CDC បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រឹក្សា FDA ពិភាក្សាគ្នានៅដើមខែនេះអំពីករណីរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងដែលត្រូវបានរកឃើញកើតមាននៅលើមនុស្សមួយចំនួនតូចដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទាំងពីរប្រភេទនេះ។ មន្ត្រីសុខាភិបាលបានផ្តោតជាសំខាន់ចំពោះករណីលើមនុស្សអាយុ៣០ឆ្នាំ និងក្មេងជាងនេះ។
លោក Finks បាននិយាយថា FDA ចង់ឮពីគណៈកម្មាធិការ CDC មុនពេលធ្វើការបញ្ចប់ភាសា។ ការព្រមានរបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកទំនងជានឹងកត់សំគាល់ថា ប្រហែលជាមានហានិភ័យនៃការវិវត្តទៅជាជំងឺរលាកសាច់ដុំបេះដូង ឬរលាកស្រោមបេះដូងក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីចាក់ដូសទី២របស់វ៉ាក់សាំង Pfizer ឬ Moderna ហើយករណីភាគច្រើនបំផុតទំនងជាសះស្បើយដោយខ្លួនឯង។ ទោះជាយ៉ាងណា ផលប៉ះពាល់យូរអង្វែងនៅតែមិនទាន់ច្បាស់លាស់។
វិសាលភាពបញ្ហា៖ លក្ខខណ្ឌគឺកម្រណាស់ ករណីជាង១២០០ត្រូវបានស៊ើបអង្កេតគិតត្រឹមថ្ងៃទី១១ ខែមិថុនា ពីក្នុងចំណោមមនុស្ស១៥០លាននាក់ដែលបានចាក់វ៉ាក់សាំង Pfizer ឬ Moderna។ CDC បានរកឃើញករណីថែមទៀតបានកើតឡើង បន្ទាប់ពីចាក់ដូសទី២។ ករណីផ្សេងទៀតត្រូវបានរាយការណ៍ពីអ្នកចាក់វ៉ាក់សាំង Pfizer ដែលប្រហែលជាត្រូវបានអនុញ្ញាតឲ្យចាក់មនុស្សអាយុ១២ឆ្នាំឡើង ខណៈវ៉ាក់សាំង Moderna អនុញ្ញាតចាក់មនុស្សធំពេញវ័យ។
លោក Matthew Oster មកពី CDC លើកឡើងថា វ៉ាក់សាំងប្រហែលជាសញ្ញាថ្មីសម្រាប់ការរលាកសាច់ដុំបេះដូង។ លក្ខខណ្ឌអាចក៏កើតមានបន្ទាប់ពីឆ្លងកូវីដ។
អង្គហេតុច្បាស់លាស់៖ នាយក CDC លោក Rochelle Walensky បានលើកឡើងថា នេះជាផលប៉ះពាល់ដ៏កម្រណាស់ ហើយមួយភាគតូចប៉ុណ្ណោះក្នុងចំណោមអ្នកចាក់វ៉ាក់សាំងជួបប្រទាស់។
ជំនួយការសុខាភិបាលលោក Rachel Levine និយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«សំខាន់ណាស់សម្រាប់មនុស្សវ័យក្មេងដែលករណីភាគច្រើនស្រាល ហើយអ្នកទាំងនោះជាសះស្បើយញឹកញាប់ដោយខ្លួនឯង ឬព្យាបាលតិចតូច»។
បន្តតាមដាន៖ បើការពាក់ព័ន្ធណាមួយអាចកើតមានរវាងវ៉ាក់សាំង mRNA និងលក្ខខណ្ឌបេះដូង ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង ចំនួនករណីត្រូវបានរាយការណ៍ទំនងជាកើនឡើង។ ជិតគ្រប់ដូសដែលបានចាក់នៅអាមេរិកដោយវ៉ាក់សាំង Pfizer ឬ Moderna និងអាយុពី១២ទៅ១៥ឆ្នាំដែលមានសិទ្ធិចាក់ Pfizer ចាប់ពីថ្ងៃទី១០ ខែឧសភា នៅពេល FDA បានពង្រីកការអនុញ្ញាតប្រើប្រាស់បន្ទាន់។
អ្នកស្រី Sara Oliver មកពីមជ្ឈមណ្ឌលជាតិដើម្បីវ៉ាក់សាំង និងជំងឺដង្ហើមរបស់ទីភ្នាក់ងារនិយាយថា ស្ថាប័ន CDC គ្រោងផ្តល់អនុសាសន៍ថា អ្នកជំងឺដែលកើតមានអាការៈរលាកសាច់ដុំបេះដូង បន្ទាប់ពីចាក់ mRNA ដូសទី១អាចពន្យាពេលចាក់ដូសទី២រហូតដល់ទិន្នន័យបន្ថែមទៀតត្រូវបានប្រមូលស្តីពីការជាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌវ៉ាក់សាំងកូវីដ។
ទោះបីជាយ៉ាងណា អ្នកស្រីបន្ថែមថា បុគ្គលអាចចាក់ដូសទី២ បន្ទាប់ពីពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើបេះដូងរបស់ពួកគេជាសះស្បើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


