Connect with us

ព័ត៌មានអន្ដរជាតិ

ព័ត៌មានបន្ថែម អំពីមរណភាពរបស់ អតីតប្រធានាធិបតីហ្វីលីពីន​ Aquino

បានផុស

នៅ

អតីតប្រធានាធិបតីហ្វីលីពីន​ លោក Benigno Aquino បានទទួលមរណភាព ដោយសារតែជំងឺប្រចាំកាយ រ៉ាំរ៉ៃ។ នេះបើយោងតាមការចុះផ្សាយ ពីបណ្តាញសារព័ត៌មានជាច្រើន។

របាយការណ៍ព័ត៌មានបានឲ្យដឹងថា លោក Aquino បានទទួលការលាងឈាមយ៉ាងហោចណាស់ប្រាំខែមកហើយ ហើយថ្មីៗនេះបានទទួលការវះកាត់បេះដូងថែមទៀត។

បុរសអាយុ៦១ឆ្នាំរូបនេះ ជាប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦។

វិមានប្រធានាធិបតី បានផ្តល់ការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក និងបានស្នើសុំឲ្យប្រជាជនហ្វីលីពីនអធិស្ឋាន៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទទួលមរណភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម