កីឡា
មុនបន្តកុងត្រាថ្មី ភ្នំពេញក្រោន មានស្ថិតិល្អ ក្រោមដឹកនាំរបស់លោកគ្រូ Oleg Starynskyi
លោក Oleg Starynskyi បានចូលមកដឹកនាំក្លិប ភ្នំពេញក្រោន ជាលើកទី២ នៅឆ្នាំ២០២០ បន្ទាប់ពីលោកធ្លាប់បានដឹកនាំ លើកទី១ កាលពីឆ្នាំ២០១៦ និង២០១៧។ ឥឡូវនេះ ក្លិបភ្នំពេញក្រោនបន្តកុងត្រាលោករយៈពេល២ឆ្នាំគឺរហូតដល់២០២៧។

បើក្រឡេកមើលស្ថិតិនៃការដឹកនាំរបស់លោករយៈពេល៥ឆ្នាំចុងក្រោយ ភ្នំពេញក្រោន បានក្លាយជាក្រុមមួយដែលមានគុណភាព និងរក្សាភាពខ្លាំងបានយូរ ហើយសមាសភាពកីឡាករក៏មិនសូវមានការប្រែប្រួលច្រើនដែរ។ ចប់រដូវកាល២០២៤-២៥ ទើបលោកមានការផ្លាស់ប្តូរកីឡាករបរទេសទាំងស្រុងតែម្តង។
នៅរដូវកាលឆ្នាំ២០២០ ភ្នំពេញក្រោន បានបញ្ចប់លីគក្នុងចំណាត់ថ្នាក់លេខ៣ ប៉ុន្តែចូលរដូវកាល២០២១ និង ២០២២ ភ្នំពេញក្រោន ឡើងដល់កម្រិតកំពូលដោយបានឈ្នះជើងឯកលីគ២រដូវកាលជាប់គ្នា។ ពីររដូវកាលចុងក្រោយពោលគឺ២០២៣-២៤ និង២០២៤-២៥ ភ្នំពេញក្រោន មិនបានឈ្នះជើងឯកលីគទេ ប៉ុន្តែទទួលបានលេខ២ដូចគ្នា ដែលចំណាត់ថ្នាក់នេះមិនអាក្រក់ទេ។

លោក Oleg Starynskyi ក៏បានជួយ ភ្នំពេញក្រោន ឈ្នះជើងឯក ខេមបូឌានស៊ុបភើខាប់ ២លើកឆ្នាំ២០២២ និង២០២៣ និងឈ្នះជើងឯក ខេមបូឌានលីគខាប់ ២លើក ឆ្នាំ២០២២ និង២០២៣។
នៅពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ភ្នំពេញក្រោន បានលេខ៤ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ហើយរដូវកាល ២០២៣-២៤ ទទួលបានចំណាត់ថ្នាក់លេខ២ និងចុងក្រោយឈ្នះជើងឯកតែម្តងគឺនៅឆ្នាំ២០២៤-២៥។
ក្រឡេកមើលពានរង្វាន់អន្តរជាតិវិញ ក្រោមការដឹកនាំរបស់លោក លោក Oleg Starynskyi ក៏បានជួយ ភ្នំពេញក្រោន បានកើនឡើងជាលំដាប់ដែរ។ ឆ្នាំ ២០២២ ពួកគេបានឈ្នះ១ប្រកួត និងចាញ់៤ប្រកួត វគ្គសន្សំពិន្ទុក្នុងពូល ពាន AFC Cup ដោយធ្លាក់នៅវគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែចូលរដូវកាល ២០២៣-២៤ ធ្វើបានយ៉ាងល្អ។ ពួកគេឈ្នះ៦ប្រកួត និងចាញ់៣ប្រកួត ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ពាន AFC Cup។

លីគបាល់ទាត់កម្ពុជា
- ឆ្នាំ ២០២០ ចំណាត់ថ្នាក់លេខ៣ (ឈ្នះ៩ ស្មើ៦ និងចាញ់២)
- ឆ្នាំ ២០២១ ជើងឯក (ឈ្នះ១៣ ស្មើ៥ និង ចាញ់១)
- ឆ្នាំ ២០២២ ជើងឯក (ឈ្នះ១៥ ស្មើ៧ និង ចាញ់ ៥)
- ឆ្នាំ ២០២៣-២៤ ជើងឯករង (ឈ្នះ២១ ស្មើ៥ និង ចាញ់ ៤)
- ឆ្នាំ ២០២៤-២៥ ជើងឯករង (ឈ្នះ២៣ ស្មើ៣ និង ចាញ់ ៤)
ពានសម្តេចតេជោ ហ៊ុន សែន
- ឆ្នាំ២០២០ ចំណាត់ថ្នាក់លេខ៤
- ឆ្នាំ២០២១ ចំណាត់ថ្នាក់លេខ៤
- ឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ៣
- ២០២៣-២៤ ជើងឯករង
- ឆ្នាំ ២០២៤-២៥ ជើងឯក
ពាន ខេមបូឌានស៊ុបភើខាប់
- ឆ្នាំ ២០២២ ជើងឯក
- ឆ្នាំ ២០២៣ ជើងឯក
ពាន ខេមបូឌានលីគខាប់
- ឆ្នាំ ២០២២ ជើងឯក
- ឆ្នាំ ២០២៣ ជើងឯក
ពាន AFC Cup
- ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងតំបន់អាស៊ាន (ឈ្នះ៦ និងចាញ់ ៣)
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


