ព័ត៌មានអន្ដរជាតិ
មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត
ក្នុងបទសម្ភាសផ្តាច់មុខជាមួយ BBC ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១ខែមិថុនាឆ្នាំ២០២៥ មេទ័ពអាល្លឺម៉ង់ ព្រមានថា ប្រទេសរុស្ស៊ី អាចវាយប្រហារអង្គការណាតូ ក្នុងរយៈពេលត្រឹម៤ឆ្នាំទៀតប៉ុណ្ណោះ។

ការព្រមាននេះគឺចេញពីមាត់មេទ័ព Carsten Breuer ដែលអះអាងថា រុស្ស៊ីកំពុងខិតខំផលិតរថក្រោះខ្លាំងណាស់ ដោយមួយឆ្នាំៗផលិតបានរាប់ពាន់គ្រឿង ហើយអាចប្រើក្នុងការវាយប្រហារលើរដ្ឋណាតូនៅតំបន់បាល់ទិក ត្រឹមឆ្នាំ២០២៩ឬអាចមុននេះក៏ថាបាន។ ដូច្នេះសមាជិកនៃសម្ព័ន្ធភាពដឹកនាំដោយអាមេរិកនេះទាំងអស់ ត្រូវតែត្រៀមខ្លួនឲ្យមែនទែន សម្រាប់ការវាយប្រហារគ្រប់ទម្រង់។
លោកបន្ថែមថា រុស្ស៊ីក៏ផលិតបានគ្រាប់កាំភ្លើងធំ១៥២មិល្លីម៉ែត្រចំនួន៤លានគ្រាប់ក្នុងឆ្នាំ២០២៤ផងដែរ ហើយមិនមែនគ្រាប់ទាំងអស់ ត្រូវយកទៅប្រើនៅប្រទេសអ៊ុយក្រែននោះទេ។

លោកអះអាងដែរថា តាំងពីលោកធ្វើជាមេទ័ពអស់រយៈពេល៤០ឆ្នាំមកនេះ លោកមិនដែលឃើញអង្គការណាតូ ត្រូវរងការគំរាមកំហែងពីរុស្ស៊ី ធ្ងន់ធ្ងរខ្លាំងដូចពេលនេះទេ។
ការព្រមានរបស់លោក Breuer ធ្វើឲ្យគេនឹកឃើញដល់សម្តីរដ្ឋមន្ត្រីការបរទេសអេស្តូនី Margus Tsahkna ដែលបង្ហាញក្តីបារម្ភកាលពីខែមេសាថា រុស្ស៊ីនឹងវាយប្រហាររដ្ឋបាក់ទិកដែលជាសមាជិកអង្គការណាតូមួយនេះ នៅប៉ុន្មានឆ្នាំខាងមុខ។

កាលនោះលោក Tsahkna បាននិយាយក្នុងបទសម្ភាសជាមួយ France 24 ថា «យើងនៅសល់ពេលតែពីរបីឆ្នាំទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនឲ្យបានពេញលក្ខណៈនៅតាមព្រំដែនរបស់ប្លុកនេះ ដើម្បីទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។ ខ្ញុំធ្លាប់ជារដ្ឋមន្ត្រីការពារជាតិអេស្តូនីក្នុងឆ្នាំ២០១៦និង២០១៧ ហើយខ្ញុំបានឃើញផ្នែកម្ខាងទៀតនៃព្រំដែនរបស់យើងគឺព្រំដែនណាតូនិងសហភាពអឺរ៉ុប ដែលមានកងទ័ពចំនួន១២០ ០០០នាក់បានត្រៀមខ្លួនរួចជាស្រេច ចេញពីខាងរុស្ស៊ីក្នុងរយៈពេល៤៨ម៉ោង។ យើងមិនមែននិយាយតែពីអេស្តូនីទេ ប៉ុន្តែយើងនិយាយពីណាតូទាំងមូលផងដែរ។ ទ័ពរុស្ស៊ីឥឡូវមិនមែនដូចទ័ពរុស្ស៊ីពីមុនទេ»។
អ្វីដែលគេព្រួយបារម្ភខ្លាំងគឺថា កាលពីឆ្នាំមុន រុស្ស៊ីក៏ប្រកាសរួចហើយដែរថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចចំពោះសង្គ្រាមដោយផ្ទាល់ជាមួយអង្គការណាតូ ដែលអាចផ្ទុះឡើងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិភាគអន្តរជាតិបារម្ភថា ការលូកដៃកាន់តែជ្រៅរបស់អាល្លឺម៉ង់ អាចបញ្ឆេះសង្គ្រាមលោកលើកទី៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


