កីឡា
លោក Pep Muñoz ចាកចេញពីព្រះខ័នរាជស្វាយរៀង ជាមួយគ្រូជំនាញ ៣ នាក់ទៀត
លោក Pep Muñoz គ្រូបង្វឹកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាបសម្រេចចាកចេញពីក្លិប កម្ពុជាមួយនេះ បន្ទាប់ពីលោកបានដឹកនាំ២រដូវកាលប្រកបដោយជោគជ័យ។

ការចេញនេះមិនមែនមានតែលោក Pep Muñoz សញ្ជាតិអេស្ប៉ាញ ម្នាក់នោះទេ ប៉ុន្តែក៏មានក្រុមការងាររបស់លោក៣នាក់ទៀតគឺលោក Ferran Marques Borras គ្រូអ្នកចាំទីសញ្ជាតិអេស្ប៉ាញ លោក Sergi Gallart Puertas គ្រូបង្វឹកកាយសម្បទាសញ្ជាតិអេស្បាញ និងលោក Leonardo Capristo គ្រូបង្វឹកផ្នែកវិភាគការប្រកួត។

ការចាកចេញបែបនេះគឺហាក់ដូចជារឿងទូទៅហើយសម្រាប់បាល់ទាត់សម័យទំនើប ជាពិសេសនៅតំបន់អឺរ៉ុប ពីព្រោះគ្រូបង្គោល និងគ្រូជំនាញផ្សេងៗទៀតគឺជាការងារក្រុមដែលយល់ចិត្តគ្នាពីការងារបង្វឹក ដូច្នេះនៅពេលគ្រូបង្វឹកទទួលបានឱកាសទៅកន្លែងថ្មីក៏នាំទៅជាមួយដើម្បីងាយស្រួលក្នុងការបំពេញការងារ។

ក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រកាសគ្រូបង្វឹកថ្មីនៅថ្ងៃទី៣ ខែមិថុនា សប្តាហ៍ក្រោយនេះដើម្បីរៀបចំក្រុមដែលមានភារកិច្ចយ៉ាងមមាញឹកនៅរដូវកាលថ្មីគឺពានរង្វាន់ក្នុង៣ មានដូច ពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់ ខេមបូឌានព្រីមៀរលីគ និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ខណៈពានអន្តរជាតិគឺពានអាស៊ី AFC Challenge League និងពានក្លិបអាស៊ាន ASEAN Club Championship៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


