សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូដែលប្រេីប្រាស់សុីម៉ាំងបំពងសំឡេងកែច្នៃ១០គ្រឿង
ភ្នំពេញ ៖ ដោយអនុវត្តតាមផែនការដឹកនាំរបស់ លោក ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វេីការឃាត់ម៉ូតូចំនួន ១០គ្រឿងករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង នៅចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូដែលឃាត់ទាំងនោះមានចំនួន១០គ្រឿង ទី១-ម៉ូតូ ម៉ាក Scoopy ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1Kl-3215។ ទី២- ម៉ាក Honda CRF ពណ៌ ខ្មៅ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1 LQ 9238។ ទី៣-ម៉ូតូ ម៉ាក Yamaha Exciter ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1HL-5091។ ទី៤-ម៉ូតូ ម៉ាក Excitor ពណ៌ សលាយខ្មៅ ឆ្នាំ២០១៦ (គ្មានផ្លាកលេខ)។ ទី៥-ម៉ូតូ ម៉ាក Honda vorio ពណ៌កាត់ស្តាំង ឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LH-8674។ ទី៦-ម៉ូតូ ម៉ាក សូនិច ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-5557។ ទី៧-ម៉ូតូ ម៉ាក ហុងដា (SL) ពណ៌ក្រហមលាយខ្មៅ (គ្មានផ្លាកលេខ)។ ទី៨-ម៉ូតូ ម៉ាក Honda Wave ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1CJ-6260។ ទី៩-ម៉ូតូ ម៉ាក YAMAHA MZLAS ពណ៍ ប្រផេះ ឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9428 និងទី១០-ម៉ូតូ ម៉ាក Excitor ពណ៌ខ្មៅលាយស្វាយ ពាក់ផ្លាកលេខ ភ្នំពេញ 1KR-5873។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ និងធ្វេីកិច្ចសន្យា ដល់អ្នកបេីកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរវិញ ទើបប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ ៖ សុខា








-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


