ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Cosmo Cambodia 2025 ត្រៀមទៅប្រកួតលើឆាកអន្តរជាតិ
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនិងវគ្គជម្រុះជាច្រើនខែកន្លងមក ទីបំផុតបានរកឃើញម្ចាស់មកុដ Miss Cosmo Cambodia 2025 គឺបានទៅលើកញ្ញា ផន ស្រីពី ខណ:លំដាប់រងទី១បានទៅលើកញ្ញា ប៊ី សុធារី ។


ការប្រឡងវគ្គផ្តាច់ព្រ័ត្រ Miss Cosmo Cambodia 2025 បានធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ Miss Cosmo Cambodia កាលពីរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ខណ:បេក្ខនារីម្ចាស់មកុដ Miss Cosmo Cambodia កញ្ញា ផន ស្រពី ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងមានភាពលេចធ្លោទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមដំណែងម្ចាស់មកុដ។
តាមរយ:ផេកផ្លូវការរបស់ Miss Cosmo Cambodia 2025 បានសរសេរបង្ហោះខ្លឹមសារដោយការចូលរួមអបអរថា “អបអរសាទរដល់កញ្ញា ផន ស្រីពី Srey pi-ស្រីពី ដែលក្លាយជាបវរកញ្ញាឯក Miss Cosmo Cambodia ២០២៥។ កញ្ញានឹងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាក Miss Cosmo អន្តរជាតិនាពេលខាងមុខនេះ”។
ជាមួយគ្នានោះដែរ ម្ចាស់មកុដរូបនេះក៏បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងអរគុណដល់អ្នកគាំទ្រនាងដែលតែងលើកទឹកចិត្តនិងផ្តល់កំលាំងចិត្តដល់នាងគ្រប់ពេល។ កញ្ញា ផន ស្រីពី ម្ចាស់មកុដMiss Cosmo Cambodia 2025 បានប្តេជ្ញាឆន្ទ:របស់ខ្លួនថា នាងនឹងប្រើសំឡេងក្នុងការផ្សព្វផ្សាយវប្បធម៌និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរវត្តដើម្បីបង្ហាញភាពអស្ចារ្យទៅកាន់ឆាកអន្តរជាតិ។
គួររម្លឹកកញ្ញា ផន ស្រីពី មានទេពកោសល្យនិងសមត្ថភាពមិនធម្មតាទេ ខណ:ថ្មីៗកន្លងទៅបវរកញ្ញារូបនេះបានបង្ហាញខ្លួនលើឆាកអន្តរជាតិក្នុងការតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss Intercontinental 2024 នៅប្រទេសអេហ្ស៊ីប និងបានឈានជើងចូល Top22 ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


