Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានគ្រូពេទ្យ បើឃើញអ្វីមិនប្រក្រតី ក្នុងដបវ៉ាក់សាំង Sinovac សូមកុំចាក់ឲ្យសោះ

បានផុស

នៅ

រដ្ឋបាលចំណីអាហារនិងឪសថៃ (FDA) បានព្រមានដល់ក្រុមគ្រូពេទ្យ ឲ្យចៀសវាងកុំចាក់វ៉ាក់សាំង Sinovac ឲ្យសោះ ប្រសិនបើពួកគេរកឃើញ ភាពមិនប្រក្រតីនៅក្នុងដូស ដែលទំនងជាបណ្តាលមកពីការស្តុកទុកនិងដឹកជញ្ជូនមិនត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទ FDA និយាយថា វ៉ាក់សាំង Sinovac មួយចំនួនមើលទៅដូចជាជែល ហើយបើក្លាយជាបែបនេះហើយ ទោះក្រឡុកដបវ៉ាក់សាំង ក៏មិនអាចធ្វើឲ្យវ៉ាក់សាំង ល្អឡើងវិញដែរ។

FDA បានពន្យល់ថា ស្ថានភាពបែបនេះ គឺបណ្តាលមកពីសីតុណ្ហភាពមិនត្រឹមត្រូវ ក្នុងអំឡុងពេលស្តុកទុកឬដឹកជញ្ជូន។ FDA បានបន្តទៀតថា វ៉ាក់សាំងនេះ ត្រូវតែស្តុកទុកក្នុងសីតុណ្ហភាព ២.៨ អង្សាសេដើម្បីរក្សាគុណភាពរបស់វា។

ក្នុងករណីដែលគ្រូពេទ្យរកឃើញដូសវ៉ាក់សាំង Sinovac មិនប្រក្រតីបែបនេះ, FDA តម្រូវឲ្យពួកគេកុំប្រើ ហើយស្ថានភាពនេះត្រូវតែរាយការណ៍ដាច់ខាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ កូវីដនៅថៃ ឆ្លង ៤,៦៦២ករណី ស្លាប់ ៣៦នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម