ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្ទុះកូវីដធ្ងន់ធ្ងរជាថ្មី ការស្លាប់ជាប់កំណត់ត្រា៥ថ្ងៃជាប់គ្នា
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសរុស្ស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃជាង ២៥ ០០០នាក់ បន្ទាប់ពីមួយសប្តាហ៍ តួលេខស្លាប់បានជាប់កំណត់ត្រាថ្មី។
ទីក្រុងមូស្គូ លែងដាក់បំរាមរឹតត្បិតហើយ ប៉ុន្តែនៅថ្ងៃអាទិត្យ ទី៤ ខែកក្កដា ម្សិលមិញនេះមានករណីឆ្លងថ្មីចំនួន ២៥ ១៤២នាក់ ដែលជាករណីឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី២ ខែមករាមក។
ចំណែកករណីមរណភាពវិញបានកើនឡើងខ្ពស់ជាប់កំណត់ត្រា៥ថ្ងៃជាប់គ្នាពោលគឺកាលពីថ្ងៃសៅរ៍មានអ្នកស្លាប់៦៩៧នាក់ មុនពេលថ្ងៃអាទិត្យម្សិលមិញធ្លាក់ចុះបន្តិចមានចំនួនស្លាប់៦៦៣នាក់។
ការរាលដាលឆ្លងខ្លាំងបានក្លាយជាឧបសគ្គសម្រាប់ប្រទេសរុស្ស៊ីដែលរហូតដល់ពេលនេះទើបចាក់វ៉ាក់សាំងបង្ការកូវីដបាន១៦%នៃប្រជាជន១៤៦លាននាក់របស់ខ្លួន។
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានកំពុងជំរុញឲ្យប្រជាជនរុស្ស៊ីទៅចាក់វ៉ាក់សាំង និងឲ្យស្តាប់អ្នកជំនាញជាជាងពាក្យចចាមអារ៉ាម។
រហូតដល់ពេលនេះ រុស្ស៊ីមានករណីឆ្លងកូវីដ-១៩សរុបចំនួន ៥ ៦១០ ៩៤១នាក់ និងករណីមរណភាពសរុប១៣៧ ៩២៥នាក់ ហើយជាសះស្បើយចំនួន៥ ០៦៨ ៩០១នាក់ និងស្ថិតនៅលេខ៥ជាប្រទេសរងការវាយប្រហារខ្លាំងបំផុតដោយកូវីដក្នុងពិភពលោក។
គិតជាសកលរហូតដល់ពេលនេះ កូវីដ-១៩បានឆ្លងមនុស្សសរុបជាង១៨៤លាននាក់ និងឆកយកជីវិតមនុស្សជិត៤លាននាក់ បង្ខំឲ្យប្រទេសស្ទើរទាំងពិភពលោកដាក់បំរាមរឹតត្បិត និងប៉ះពាល់ដល់សេដ្ឋកិច្ចសកលយ៉ាងខ្លាំង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?