សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យតោបានទៅម្ចាស់វិញ ពេលនេះកំពុងបង្កភាពល្បីល្បាញដល់បរទេស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យតោបានទៅម្ចាស់វិញ ពេលនេះកំពុងបង្កភាពល្បីល្បាញដល់បរទេស

បានផុស

នៅ

រឿងរ៉ាវដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា អនុញ្ញាតឲ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញ ពេលនេះបានបង្កភាពល្បីល្បាញដល់បរទេស ដោយសារព័ត៌មានធំៗចុះផ្សាយព្រោងព្រាត មានដូចជា BBC របស់អង់គ្លេស, The Star របស់ម៉ាឡេស៊ី, Xinhua របស់ចិននិង​ DW របស់អាល្លឺម៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BBC បានចុះផ្សាយថា សត្វតោសត្វចិញ្ចឹមមួយក្បាល ដែលអាជ្ញាធរកម្ពុជារឹបអូសកាលពីខែមុន ត្រូវបានប្រគល់ជូនម្ចាស់វិញបន្ទាប់ពីមានអន្តរាគមន៍ដ៏គួរឲ្យភ្ញាក់ផ្អើលពីសម្តេច តេជោ។

ក្រុមមន្ត្រីបាននិយាយថា សត្វតោឈ្មោលអាយុ១៨ខែមួយក្បាលនេះ ត្រូវបានជនជាតិចិនលួចរត់ពន្ធចូលប្រទេសដោយខុសច្បាប់។

ក្រុមមន្ត្រីបានបើកការស៊ើបអង្កេតមួយកាលពីខែមេសា បន្ទាប់ពីឃើញវីឌីអូរបស់តោនៅវីឡាមួយក្នុងរាជធានីភ្នំពេញ។

សត្វតោទម្ងន់ ៧០ គីឡូក្រាមមួយក្បាលនេះ ត្រូវបានរឹបអូសកាលពីថ្ងៃទី ២៧ ខែមិថុនា ហើយត្រូវ​បញ្ជូន ​ទៅ​កាន់​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តា​ម៉ៅ។

ចាប់តាំងពីពេលនោះមក ម្ចាស់ជាបុរសជនជាតិចិនឈ្មោះ Zhai Xinjiang បានធ្វើការអំពាវនាវសុំឲ្យមានការវិលត្រឡប់របស់សត្វតោនេះវិញ។

កាលពីល្ងាចថ្ងៃអាទិត្យ សម្តេចតេជោ ហ៊ុនសែន បានឆ្លើយតបទៅនឹងការអង្វរកររបស់ម្ចាស់សត្វ នៅក្នុងការបង្ហោះលើ Facebook។

សម្តេចបានសរសេរថា សម្តេចបានលើកបញ្ហានេះជាមួយ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេងសាខុន ហើយយល់ព្រមឲ្យសត្វតោ ត្រឡប់ទៅម្ចាស់វិញ ប្រសិនបើសត្វនេះត្រូវបានរក្សាទុកក្នុងទ្រុងត្រឹមត្រូវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services