ព័ត៌មានអន្ដរជាតិ
វៀតណាម កំពុងមានភ្លៀងធ្លាក់ខ្លាំង និងប្រកាសកើតមានមួយសប្ដាហ៍ពេញ
តំបន់ដែលមានសម្ពាធខ្យល់ទាប រួមផ្សំនឹងខ្យល់មូសុងភាគនិរតី កំពុងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងយូរនៅទីក្រុងហូជីមិញ និងតំបន់ខាងត្បូងនៃប្រទេសវៀតណាម ។

បើយោងតាមនាយកដ្ឋានឧតុនិយមវៀតណាម បានឲ្យដឹងថា ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថានឹងបន្តរយៈពេលរហូតដល់ថ្ងៃសៅរ៍ ។
ខណៈនេះ កម្រិតទឹកភ្លៀងមានកម្ពស់ពី ២០ ទៅ ៥០ មីល្លីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង ខណៈកម្រិតទឹកភ្លៀង ១៨០ មីល្លីម៉ែត្រក្នុងមួយថ្ងៃ ត្រូវបានចាត់ទុកថាជាកម្រិតធ្ងន់ធ្ងរបំផុត ។

ទន្ទឹមនោះ ភ្លៀងធ្លាក់នេះ ក៏បានបញ្ចប់រលកកម្ដៅដ៏ក្ដៅបំផុត ដែលបានអូសបន្លាយអស់រយៈពេលជាង ២ សប្តាហ៍នៅទីក្រុងហូជីមិញ និងភាគខាងត្បូងប្រទេសវៀតណាម ខណៈសីតុណ្ហភាពបានឡើងដល់ ៣៥ ទៅ ៣៦ អង្សាសេ ។
រលកកម្ដៅ គឺជាបាតុភូតអាកាសធាតុធម្មតា ដែលតែងតែកើតឡើងនៅខែមិថុនា ឬសីហានៅភាគខាងត្បូងប្រទេសវៀតណាម ដោយសារឥទ្ធិពលនៃតំបន់សម្ពាធខ្ពស់ត្រូពិច រួមផ្សំជាមួយសម្ពាធក្ដៅទាប ។

រដូវវស្សានៅភាគខាងត្បូងប្រទេសវៀតណាម បានមកដល់ដើមឆ្នាំនេះ ដោយចាប់ផ្តើមនៅដើមខែមេសា ប៉ុន្តែជាទូទៅរដូវនេះកើតឡើងនៅចុងខែមេសា ឬពាក់កណ្តាលខែឧសភាឯណោះ ។
គួរបញ្ជាក់ថា ភាគខាងត្បូងនៃប្រទេសវៀតណាមមានតែពីររដូវប៉ុណ្ណោះ គឺរដូវប្រាំង និងរដូវវស្សា ខណៈរដូវវស្សាជាធម្មតាមានរយៈពេលរហូតដល់ខែវិច្ឆិកា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


