Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចោទ រុស្ស៊ី និង ចិន រំលោភការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សលើសេរីភាពការបញ្ចេញមតិ

បានផុស

នៅ

នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សរបស់សហរដ្ឋអាមេរិក ត្រួតត្រាសេរីភាពក្នុងការបញ្ចេញមតិតាមអ៊ីនធឺណិត ប្រទេសរុស្ស៊ី និងចិន បានឈានមុខគេក្នុងការចោទប្រកាន់ ពីបទរំលោភការគ្រប់គ្រងរបស់គេហទំព័រអាមេរិកទាំងនេះ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិន និងរុស្ស៊ី បាននាំមុខគេក្នុងការធ្វើជាតូបនីយកម្មអ៊ីនធឺណិត ដោយដាក់សញ្ញាផ្ទាល់ខ្លួនរបស់ពួកគេតាមអនឡាញលើពិភពលោក និងទទួលបានជោគជ័យជំនួសវេទិកាបរទេសជាច្រើន ។ ជាលទ្ធផលមានការប៉ាន់ស្មានខ្លះថា រដ្ឋាភិបាលទាំងពីរត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងបំបាត់សេរីភាពនៃការបញ្ចេញមតិ ដោយប្រែក្លាយវាទៅជាឧបករណ៍នៃអំណាចរដ្ឋាភិបាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលអំណាចរបស់ទីក្រុងវ៉ាស៊ីនតោននៅលើពិភពលោកធ្លាក់ចុះ សហរដ្ឋអាមេរិកកាន់តែមានទំនោរកាន់តែខ្លាំងឡើងក្នុងការប្រើតួនាទីរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយក្រុមហ៊ុនអន្តរជាតិ និងកន្លែងរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិធំៗ កំពុងបង្ខិតបង្ខំទាំងសត្រូវ និងសម្ព័ន្ធមិត្តឲ្យគាំទ្រសិទ្ធិអំណាចរបស់ខ្លួន ។ ប៉ុន្តែវាមានផលវិបាកថា គូប្រជែងរបស់ខ្លួនបានព្យាយាមបដិសេធឥទ្ធិពលរបស់អាមេរិកតាមអ៊ីនធឺណិត ក៏ដូចជាបិទបណ្តាញនោះចោល ។

ការដួលរលំនៃវេបសាយឥតអស់លុយ

អ៊ីនធឺណិតបានប្រើពាសពេញពិភពលោក ជាពិសេសនៅមហាអំណាចសហរដ្ឋអាមេរិក ខណៈសកលភាវូបនីយកម្ម កំពុងរៀបចំពិភពលោកជុំវិញវេទិកាបច្ចេកវិទ្យាអាមេរិក ។ ប្រទេសផ្សេងទៀតឥឡូវនេះពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញឌីជីថលរបស់ខ្លួន ។

ការត្រួតពិនិត្យលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បានរីករាលដាលយ៉ាងឆាប់រហ័ស ដើម្បីហាមឃាត់ប្រជាជនពីការបង់ថ្លៃសេវា និងសេវាកម្មផ្តល់ប្រាក់តាមអ៊ីនធឺណិត ។ បច្ចុប្បន្នមានសាជីវកម្មឌីជីថលជាច្រើន ដែលត្រូវបានគេមើលរំលងនៅសហរដ្ឋអាមេរិក ហើយសូម្បីតែគូប្រជែងក្នុងស្រុកដូចជា ក្រុមហ៊ុន Parler ក៏កំពុងប្រឈមនឹងការលុបចេញពីអ៊ីនធឺណិតផងដែរ ។

ទោះយ៉ាងណាថ្មីៗនេះអង្គការ ICANN បានបង្ហាញថា ខ្លួនជាឧបករណ៍របស់រដ្ឋាភិបាលអាមេរិក នៅពេលដែលខ្លួនបានដណ្តើមកាន់កាប់គេហទំព័ររបស់ទូរទស្សន៍អ៊ីរ៉ង់ Press TV និងគេហទំព័រចំនួន ៣២ ផ្សេងទៀតនៅក្នុងការវាយលុកដោយឥតលាក់លៀមទៅលើប្រព័ន្ធផ្សព្វផ្សាយ ។ នេះតំណាងឲ្យការកើនឡើងជាបន្តបន្ទាប់ នៃភាពផ្តាច់ការបែបឌីជីថលរបស់សហរដ្ឋអាមេរិក ខណៈដែលប្រព័ន្ធផ្ញើសារហិរញ្ញវត្ថុ SWIFT ដែលគាំទ្រប្រតិបត្តិការអន្តរជាតិ ក៏ក្លាយជាឧបករណ៍សម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែរ ។

ទន្ទឹមនោះ អំណាចផ្តាច់ការឌីជីថលនឹងក្លាយជាការគំរាមកំហែងដែលមិនចេះរីងស្ងួតនៅក្នុងបដិវត្តឧស្សាហកម្មទី ៤ នាពេលបច្ចុប្បន្ននេះ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សពង្រីកពីបច្ចេកវិទ្យាទំនាក់ទំនងទៅឧស្សាហកម្មដែលពីមុនជាកម្មសិទ្ធិរបស់ពិភពរូបវ័ន្ត ។

បន្ថែមពីនេះ ឧបករណ៍ឌីជីថលដែលទើបតែផ្តល់ម៉ាស៊ីនស្វែងរក បណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិច បច្ចុប្បន្នកំពុងធ្វើឲ្យប្រសើរឡើង និងបដិវត្តការដឹកជញ្ជូន ផលិតកម្ម កសិកម្ម ឧស្សាហកម្មវេជ្ជសាស្ត្រភោជនីយដ្ឋាន ថាមពល ហិរញ្ញវត្ថុ រូបិយវត្ថុ កងទ័ព និងស្ទើរតែគ្រប់ផ្នែកនៃសេដ្ឋកិច្ច និងសង្គម ។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីបង្កើតភាពលេចធ្លោទាមទារឲ្យមានការបំផ្លាញការប្រកួតប្រជែងជាច្រើន ហើយបច្ចេកវិទ្យា 5G គឺផ្តោតសំខាន់ជាមូលដ្ឋានគ្រឹះនៃបដិវត្តឧស្សាហកម្មទី ៤ ។ សម្រាប់ហេតុផលនោះ សហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារទៅលើគូប្រជែងបច្ចេកវិទ្យាចិន ដូចជាក្រុមហ៊ុន Huawei ដោយចាប់ខ្លួន CFO របស់ពួកគេ និងដាក់ទណ្ឌកម្មពីការលក់ឈីបកុំព្យួទ័រ ព្យួរអាជ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Huawei ដែលដាក់សម្ពាធដល់បណ្តាប្រទេសនានាឲ្យហាមឃាត់ ឬកំណត់ការចូលរួមរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 5G និងធ្វើឲ្យក្រុមហ៊ុន Huawei ក្លាយជាការផ្តោតសំខាន់បំផុតនៅក្នុងសង្គ្រាមព័ត៌មានប្រឆាំងចិន ។

ការកើនឡើងនៃប្រព័ន្ធ Splinternet

ការកើនឡើងនៃភាពផ្តាច់ការបែបឌីជីថលរបស់សហរដ្ឋអាមេរិកក៏កំពុងបង្កើត “ប្រព័ន្ធ Splinternet” ហើយប្រព័ន្ធអ៊ីនធឺណិតមួយនេះ កំពុងក្លាយជាការបែងចែក និងគ្រប់គ្រងដោយប្រទេសផ្សេងៗគ្នា ខណៈប្រព័ន្ធ World Wide Web ឬ WWW កំពុងបាត់បង់ក្នុងការទទួលខុសត្រូវរបស់រដ្ឋបាលអាមេរិក ។ ជាលទ្ធផលប្រទេសចិន និងរុស្ស៊ី បាននាំមុខក្នុងការផ្លាស់ប្តូរពីភាពអាស្រ័យឌីជីថលទៅនឹងអធិបតេយ្យភាពអ៊ីនធឺណីតជាមួយប្រព័ន្ធ “ChinaNet” និង “RUnet” ។ គំនិតផ្តួចផ្តើមទាំងនេះមានន័យថា ពួកគេអាចមានសក្តានុពលដាច់ដោយឡែកពីគ្នានៅក្នុងក្រុមជាតិនិយមរបស់ពួកគេពីពិភពលោក ។ ដើម្បីគាំទ្រដល់បញ្ហានេះ ប្រទេសចិនកំពុងដាក់ខ្សែអ៊ីនធឺណិតថ្មីដើម្បីភ្ជាប់ពិភពលោកឲ្យកាន់តែទូលំទូលាយទៅនឹងបរិស្ថានឌីជីថលក្នុងស្រុករបស់ពួកគេ ដោយបង្កើតបណ្តាញក្នុងតំបន់ថ្មី ។

បច្ចុប្បន្ន ប្រទេសចិន និងរុស្ស៊ី បានឈានមុខគេក្នុងការបំបែកចេញពីប្រព័ន្ធបរិស្ថានឌីជីថលរបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយហានិភ័យដែលកំពុងកើនឡើង ទាក់ទងនឹងការពឹងផ្អែកឌីជីថលលើទីក្រុងវ៉ាស៊ីនតោន ។ អធិបតេយ្យភាពបច្ចេកវិទ្យាបានធានាថា វេទិកាឌីជីថលក្នុងស្រុកមានច្រើនដូចជា ម៉ាស៊ីនស្វែងរក ក្រុមហ៊ុនផ្តល់អ៊ីម៉ែល ប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក ជាដើម ។

កិច្ចសហប្រតិបត្តិការរវាងចិន និងរុស្ស៊ីក៏មានគោលបំណងពង្រឹងប្រព័ន្ធបរិស្ថានឌីជីថលជាតិរបស់ពួកគេផងដែរ និងបញ្ចៀសការដាក់ទណ្ឌកម្មដូចជា ការអភិវឌ្ឍជម្រើសជំនួសប្រព័ន្ធប្រតិបត្តិការ Android ។ នៅពេលដែលប្រទេសរុស្ស៊ីអភិវឌ្ឍជម្រើសក្នុងស្រុក វាក៏មានអំណាចក្នុងការចរចាកាន់តែខ្លាំងផងដែរនូវក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យពួកគេរក្សាទុកទិន្នន័យ នៅក្នុងប្រទេសរុស្ស៊ី និងបង្កើតការិយាល័យនៅក្នុងប្រទេស ដើម្បីធានាថា ពួកគេអាចទទួលខុសត្រូវចំពោះច្បាប់ក្នុងស្រុក ក៏ដូចជាការបង់ពន្ធជាដើម ។

យុគសម័យនៃភាពជាតិនិយមឌីជីថល

ទណ្ឌកម្មសេដ្ឋកិច្ចតំណាងឲ្យការជ្រៀតជ្រែករបស់រដ្ឋាភិបាលកំពុងចូលក្នុងទីផ្សារដើម្បីជំរុញនយោបាយការបរទេស ហើយរដ្ឋដែលបានដាក់ទណ្ឌកម្ម អាចប្រតិកម្មតបដោយកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើអំណាចវាងវៃ ។

នៅក្នុងយុគសម័យនៃភាពផ្តាច់ការឌីជីថលរបស់សហរដ្ឋអាមេរិក ផលវិបាកដែលអាចព្យាករណ៍បានគឺ ការអភិវឌ្ឍប្រព័ន្ធបរិស្ថានឌីជីថលស្របគ្នា និងប្រព័ន្ធ Splinternet ជាមួយបណ្តាប្រទេសដូចជា ចិន និងរុស្ស៊ី កំពុងរំលោភ និងរៀបចំប្រព័ន្ធជាតិអធិបតេយ្យភាពផ្ទាល់ខ្លួន ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ប្រទេសទាំងពីរនេះត្រូវបានចោទប្រកាន់ជាញឹកញាប់បំផុតពីបទគំរាមកំហែងសេរីភាពបញ្ចេញមតិតាមអ៊ីនធឺណិត ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី៖ អាមេរិកនៅតែបន្ត រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទាំងក្នុងនិងក្រៅប្រទេស តែតាំងខ្លួនជាមេដឹកនាំពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម