ព័ត៌មានអន្ដរជាតិ
ផ្ទុះការតវ៉ាឲ្យនាយករដ្ឋមន្ត្រីថៃចុះចេញរឿងគ្រប់គ្រងកូវីដ
កាលពីថ្ងៃអាទិត្យម្សិលមិញយុវជនរាប់រយនាក់បានជួបជុំគ្នានៅទីក្រុងបាំងកកដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អ៊ូចា ចុះចេញតំណែង និងឲ្យរដ្ឋាភិបាលតទទួលខុសត្រូវចំពោះការគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩មិនបានល្អ។
អ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយប៉ូលិសដែលបានប្រើឡានទឹកបាញ់បំបែក បាញ់គ្រាប់ជ័រ និងឧស្ម័នទឹកភ្នែក។ ប៉ូលិសក៏បានដាក់រនាំងការពារនៅជុំវិញទីតាំង Ratchadamoneon Nok Avenue ដើម្បីរារាំងមិនឲ្យហ្វូងមនុស្សដើរក្បួនឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល។

ការប៉ះទង្គិចជាមួយប៉ូលិស មនុស្សមួយចំនួនបានរបូស ហើយតំបន់មួយនៅជិតវត្ត Wat Ratchanadda ក្បែរទីលានប្រជាធិបតេយ្យត្រូវបានរៀបចំឡើងឲ្យអ្នកស្ម័គ្រផ្នែកសុខាភិបាលជួយព្យាបាលអ្នកតវ៉ាដែលរបួស។
លោក Panusaya Sithijirawattanakul មេដឹកនាំតវ៉ាបានសរសេរលើបណ្តាញសង្គម បន្ទាប់ពីកម្លាំងប៉ូលិសបង្ក្រាបថា «រដ្ឋាភោបាលឃាតក»។
ហ្វូងមនុស្សបាននាំគ្នាដើរទៅដល់ទីតាំង Nang Loeng ដែលពួកគេបានបង្ហាញក្រណាត់លក្ខណៈរុំសាកសព និងបានដុតរូបថតលោកនាយករដ្ឋមន្ត្រី។ វេលាម៉ោង៦:៣០នាទីល្ងាច ចលនាយុវជនបានប្រកាសបញ្ចប់ការជួបជុំ។
អ្នកតវ៉ាឈ្មោះ Kanyaporn Veeratat អាយុ៣៤ឆ្នាំបាននិយាយថា ៖«រដ្ឋាភិបាលខ្សោយក្នុងការគ្រប់គ្រងស្ថានភាព ហើយបើយើងមិនធ្វើអ្វីខ្លះទេ នឹងមិនមានការប្រែប្រួលឡើយ»។
ការប្រមូលផ្តុំមនុស្សច្រើននេះបានធ្វើឡើងបំពានទៅលើបំរាមរបស់រដ្ឋាភិបាលដែលមិនឲ្យមនុស្សច្រើនជាង៥នាក់ជួបជុំគ្នានៅបាំងកកដើម្បីទប់ស្កាត់កូវីដ-១៩។

បំរាមត្រូវបានដាក់នៅខេត្តចំនួន១០ រាប់ទាំងក្រុងបាំងកក ហើយឥឡូវនេះត្រូវពន្យាពេលទៅដល់ថ្ងៃទី២ ខែសីហា ខណៈខេត្តផ្សេងៗទៀតគ្រោងនឹងដាក់បំរាមដូចគ្នាចាប់ពីថ្ងៃអង្គារ៍ស្អែក។
រហូតដល់ពេលនេះ ប្រទេសថៃមានករណីឆ្លងកូវីដ-១៩សរុបជាង ៤០៣ ០០០នាក់ និងស្លាប់៣៣៤១នាក់។
កាលពីថ្ងៃអាទិត្យម្សិលមិញ មានករណីឆ្លងថ្មីជាប់កំណត់ត្រាជាង១១០០០នាក់ ហើយកាលពីថ្ងៃសៅរ៍ ករណីស្លាប់ថ្មីច្រើនបំផុតដល់ទៅ១៤១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ france24

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ