ព័ត៌មានអន្ដរជាតិ
វិបត្តិកូវីដធ្ងន់ធ្ងរខ្លាំង! មន្ទីរពេទ្យនៅ ថៃ ប្រកាសរកអ្នកបរិច្ចាគឈាមសង្គ្រោះជីវិតបន្ទាន់
ជំងឺរាតត្បាតកំពុងវាយលុកខ្លាំងនៅថៃ ខណៈនេះ មន្ទីពេទ្យ Siriraj បានប្រកាសរកអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សដែលត្រូវវះកាត់ជាបន្ទាន់។ មូលហេតុគឺដោយសារប្រជាជន ខ្លាចឆ្លងកូវីដ ទើបចំនួនអ្នកបរិច្ចាគឈាមមានការថយចុះខ្លាំង។

មន្ទីរពេទ្យ Siriraj បានប្រកាសនិងអញ្ជើញសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺបន្ទាន់។ ជាពិសេសអ្នកជំងឺកំពុងរង់ចាំការវះកាត់ រួមទាំងអ្នកជំងឺដែលមានជំងឺឈាម ហើយត្រូវការឈាមខ្លាំងបំផុត។
ទោះខាងមន្ទីពេទ្យត្រូវការឈាមបន្ទាន់យ៉ាងណា ក៏ត្រូវតម្រូវឲ្យអ្នកបរិច្ចាគឈាមមានសុខភាពល្អ ចៀសវាងចម្លងទៅកាន់អ្នកទទួលដូចជា៖ គ្មានហានិភ័យ មិនមែនជាមនុស្សដែលប៉ះឬឆ្លងកូវីដ។ ជាពិសេសកុំប៉ះឬជិតស្និទ្ធជាមួយអ្នកជំងឺដែលសង្ស័យឬឆ្លងជំងឺកូវីដ។ កុំធ្វើដំណើរទៅកន្លែងដែលមានហានិភ័យនៃការឆ្លង ក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយ ។ ប្រសិនបើបានចាក់វ៉ាក់សាំងរួចហើយ ឬវ៉ាក់សាំងផ្សេងទៀត សូមទុក ៧ ថ្ងៃមុនពេលបរិច្ចាគឈាម។ ប្រសិនបើមានផលប៉ះពាល់ បន្ទាប់ពីការចាក់វ៉ាក់សាំង សូមទុករយៈពេល១៤ ថ្ងៃ បន្ទាប់ពីគ្មានរោគសញ្ញា ទើបអាចបរិច្ចាគឈាមបាន។

មន្ទីរពេទ្យ Siriraj បាននិយាយថា មជ្ឈមណ្ឌលមានប្រព័ន្ធពិនិត្យហានិភ័យប្រកបដោយសុវត្ថិភាព និងស្តង់ដារ។ បុគ្គលិកទាំងអស់ត្រូវបានគេវាយតម្លៃសម្រាប់ហានិភ័យ មុនពេលពួកគេមកធ្វើការ ក៏ដូចជាសម្អាតឧបករណ៍និងទីធ្លាជាប្រចាំ។ សូមអ្នកបរិច្ចាគ កុំបារម្ភឬភ័យថា ខ្លួននឹងឆ្លងរោគពីទីនេះទៅ។
មន្ទីរពេទ្យក៏បានបន្ថែមថា ដោយសាររោគរាតត្បាត បានធ្វើឲ្យខាងមន្ទីរពេទ្យមានកង្វះខាតឈាមធ្ងន់ធ្ងរ ហើយអ្នកជំងឺម្នាក់ៗ កំពុងត្រូវការវះកាត់បន្ទាន់ ជាពិសេសអ្នកជំងឺដែលប្ដូរឈាមជារៀងរាល់ខែ។ ដូច្នេះទើបខាងមន្ទីរពេទ្យត្រូវប្រកាសរកជំនួយ សម្រាប់អ្នកចង់បរិច្ចាគ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់
ចុចអាន៖ប្រធាន Miss Grand International ត្រូវគ្រូពេទ្យដកអុកស៊ីសែន ដើម្បីយកទៅព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរផ្សេងទៀត
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


