ព័ត៌មានជាតិ
៥ខែដើមឆ្នាំនេះ កម្ពុជាទទួលបានអំណោយឈាមជិត៨ម៉ឺនប្លោក ក្នុងនោះអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាង២០%
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសសន៍ថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ កម្ពុជាទទួលបានអំណោយឈាមទូទាំងប្រទេសសរុបចំនួន ៧៨,៣៩៣ប្លោក ក្នុងនោះ ចំនួនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងមិនទទួលកម្រ៉ៃមាន ២០.៧% ស្មើនឹង ១៦,២៤៦ប្លោកនៃអំណោយឈាម ទូទាំងប្រទេស ហើយបានចែកចាយប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួន ៨៩,៨២៣ប្លោក។


ថ្លែងក្នុងកម្មវិធី ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទ៖ “មួយដំណក់ នៃទឹកចិត្តសប្បុរសធម៌ ផ្តល់ឈាម សង្គ្រោះជីវិត” រៀបចំឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការជាមួយក្រុមហ៊ុន វ៉ន ម៉រ គ្រុប (វីតាល់) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
លោកវេជ្ជបណ្ឌិតបានបន្តថា ផ្អែកលើទិន្នន័យខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ថា តម្រូវការឈាមដើម្បីសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា គឺមានការកើនឡើងជារៀងរាល់ថ្ងៃ។ ទោះបីជាចលនានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានសន្ទុះគួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែអត្រានៃការបរិច្ចាគឈាមជំនួសដោយ ក្រុមគ្រួសារអ្នកជំងឺ នៅតែមានកម្រិតខ្ពស់រហូតដល់ទៅជិត ៨០%។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «ហេតុដូច្នេះហើយ ទើបយើងខ្ញុំជានិច្ចកាលតែងតែធ្វើការអំពាវនាវយ៉ាងទទូចសូមកុំរង់ចាំដល់ពេលមានតម្រូវការឈាមផ្ទាល់ខ្លួន ឬសមាជិកគ្រួសារ ទើបយើងចាប់ផ្តើមធ្វើការបរិច្ចាគឈាមនោះឡើយ។ យើងត្រូវរួមគ្នាកែប្រែទម្លាប់នេះ ដោយងាកមកចូលរួមក្នុងចលនាផ្តល់ឈាមដោយស្ម័គ្រចិត្តឱ្យបានទៀងទាត់ និងជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាព សមភាព និង ស្ថេរភាព នៃស្តុកឈាមជាតិ»។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា «ឈាមតែមួយដំណក់ដែលកើតចេញពីទឹកចិត្តសប្បុរសពិតប្រាកដ គឺពិតជាមានតម្លៃមហាសាល រកអ្វីប្រៀបផ្ទឹមពុំបាន ក្នុងការប្តូរយកអាយុជីវិតរបស់ប្រជាពលរដ្ឋយើងត្រឡប់មកវិញពីសេចក្តីស្លាប់។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមកត់ត្រាទុកនូវរាល់វីរភាព និងសកម្មភាព មនុស្សធម៌គ្រប់បែបយ៉ាងរបស់លោកអ្នក ហើយសូមថ្លែងអំណរគុណជាអនេកប្បការ ចំពោះការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃនាពេលនេះ»។


លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័នម៉រគ្រុប(ទឹកពិសាវីតាល់) បានជឿជាក់ថា «អ្វីដែលយើងកំពុងរួមគ្នាធ្វើ មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សឱ្យមានក្តីសង្ឃឹម ក៏ដូចជាបានផ្តល់កុសលផលបុណ្យ និងអារម្មណ៍ជ្រះថ្លាដល់អ្នកបរិច្ចាគ។ លើសពីនេះ ជាការរួមគ្នាថែរក្សាប្រពៃណី និងវប្បធម៌ចែករំលែកដ៏ល្អផូរផង់របស់ខ្មែរ «ការសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក»។ ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ផ្ទុយទៅវិញ គឺជួយដល់សុខភាព និងសិរីរាង្គរបស់យើងឱ្យកាន់តែប្រសើរ»។

លោកជំទាវ ជឹង សុគន្ធាវី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រាជរដ្ឋាភិបាល និងក្រសួង តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់វិស័យឯកជន ចូលរួមលើកកម្ពស់វិស័យសុខាភិបាល ជាពិសេស មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាអង្គភាពប្រតិបត្តិផ្ទាល់ តែងតែផ្តល់នូវ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយបរិយាប័ន្ន ក្នុងរយៈពេលជាង ១ទសវត្ស កន្លងមកនេះ។ ឈរលើទស្សនៈដ៏ប្រាកដនិយម ក្នុងការចូលរួមលើកស្ទួយសង្គម ដោយមិនផ្តោតលើប្រាក់ចំណេញតែមួយមុខ យើងប្តេជ្ញាបន្តចូលរួមគាំទ្រយុទ្ធនាការផ្តល់ឈាម និងចូលរួមសហការជាមួយគ្រប់ភាគីពាក់ព័ន្ធព្រោះយើងជឿជាក់ថា សង្គមរីកចម្រើន គឺមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងផ្តើមចេញពីយើងទាំងអស់គ្នា។

បើតាមលោកជំទាវ ជឹង សុគន្ធាវី ក្រោយការឈ្លានពានរបស់សៀម ធ្វើឱ្យខ្មែរកាន់តែបន្តរឹងម៉ាំរួបរួមកម្លាំងសាមគ្គី គ្រប់មជ្ឈដ្ឋានបរិច្ចាគទាំងស្មារតី និងធនធាន។ ក្នុងស្មារតីនេះ ចលនាបរិច្ចាគឈាម ជាចលនាមួយរួមចំណែកគាំទ្រដល់វីរៈកងទ័ពជួរមុខ ក្រោមការដឹកនាំអំពាវនាវយ៉ាងយកចិត្តទុកដាក់របស់លោកជំទាវបណ្ឌិត ស្រី្តទី១ រួមទាំងការចូលរួមយ៉ាងសកម្មពីសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.ក )ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងប្រធាន ស.ស.យ.ក ជាក់ស្តែងប្រជាជនគ្រប់ស្រទាប់រាប់ម៉ឺននាក់ បងប្អូនខ្លះទៀតសោតធ្វើដំណើរពីបណ្តាខេត្តមករាជធានីភ្នំពេញទន្ទឹងរង់ចាំចូលរួមការបរិច្ចាគដ៏ថ្លៃថ្លានេះ។

ឆ្លៀតឱកាសនេះ លោកជំទាវ ជឹង សុគន្ធាវី សូមអរគុណ ដល់កងទ័ពអាវ-ស ក្រុមគ្រូពេទ្យ ក្រោមការដឹកនាំដោយផ្ទាល់របស់ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង បានត្រៀម លក្ខណៈយ៉ាងគត់មត់ ចូលរួមសមរភូមិជួរក្រោយ ក្នុងការសង្គ្រោះ និងព្យាបាលជូនកងទ័ពរបស់យើងក្នុងគ្រាដ៏លំបាកនោះ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


