ជីវិតកម្សាន្ដ
ប្រធាន Miss Grand International ត្រូវគ្រូពេទ្យដកអុកស៊ីសែន ដើម្បីយកទៅព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរផ្សេងទៀត
នាយកដ្ឋានគាំទ្រសេវាសុខភាព បានជូនដំណឹងដល់មន្ទីរពេទ្យឯកជនទាំងអស់ ត្រូវបញ្ជាក់អំពីករណីអ្នកជំងឺណាស្រាលឬប្រសើរ អាចវិលទៅផ្ទះបាន បើទោះបីជាសុខភាពស្ថិតក្នុងការព្យបាលបឋមក្ដី។

ការលើកឡើងនេះ ស្របពេលដែរខាងមន្ទីពេទ្យបាននិយាយថា ខ្លួនកំពុងអនុវត្តវិធីមួយទៀតគឺអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃធ្ងន់ធ្ងរ និងមនុស្សចាស់អាយុចាប់ពី ៧៥ ឆ្នាំឡើងទៅឆ្លងកូវីដ នឹងមិនត្រូវព្យាបាលនោះទេ ពោលគឺទុកឲ្យស្លាប់តែម្ដង ខណៈអ្នកជំងឺកូវីដណាដែលស្រាល ឬទោះមិនទាន់ជាស្រួលបួលក៏ដោយ ក៏ត្រូវចាកចេញពីមន្ទីរពេទ្យក្នុងពេល ២៤ ម៉ោង ដើម្បីយកគ្រែទៅដាក់អ្នកជំងឺផ្សេងទៀតដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំង។
ក្នុងករណីប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil ដែលកំពុងទទួលការព្យាបាលកូវីដ នៅក្នុងមណ្ឌលវេជ្ជសាស្ត្រឯកជន បានសរសេរលើបណ្ដេញសង្គមហ្វេសប៊ុកថា ” គ្រូពេទ្យបានទូរសព្ទប្រាប់ខ្ញុំ ឲ្យផ្លាស់ចេញពីមន្ទីរពេទ្យដើម្បីនៅផ្ទះ ទោះបីខ្ញុំមិនបានជាសះស្បើយក៏ដោយ។ វេជ្ជបណ្ឌិតបានអះអាងថា អនុញ្ញាតឲ្យខ្ញុំស្នាក់នៅមន្ទីរពេទ្យរយៈពេល ២៤ ម៉ោងទៀតប៉ុណ្ណោះ ” ។

ដោយឡែក វេជ្ជបណ្ឌិត Thares Kasnayarawong អគ្គនាយករងនាយកដ្ឋានគាំទ្រសេវាកម្មសុខភាព បាននិយាយថា សម្រាប់ករណីលោក Nawat គឺគាត់មានសភាពធូរស្រាលខ្លះ និងស្នាក់នៅពេទ្យអស់ពេល ២២ ថ្ងៃហើយ។ លោកក៏ត្រូវបានបញ្ចូនទៅមណ្ឌលសុខភាពបណ្តោះអាសន្ន (Hospitel) ឬត្រឡប់ទៅផ្ទះវិញ (រង់ចាំមើលអាការសិន) ។

យើងកំពុងធ្វើនីតិវិធីថ្មី ដោយយោងតាមគោលការណ៍ណែនាំនៃការព្យាបាលថែទាំជាជំហានៗ ដែលអាចធ្វើបានដោយស្ម័គ្រចិត្ត ក្នុងការផ្តល់គ្រែសម្រាប់អ្នកជំងឺកូវីដផ្សេងទៀតដែលធ្ងន់ធ្ងរខ្លាំង ។ ប៉ុន្តែ Nawat យល់ច្រឡំថា មន្ទីរពេទ្យបានឲ្យលោកចាកចេញ ខណៈកំពុងទទួលការព្យាបាល។ យើងសូមបញ្ជាក់ថា ប្រសិនបើអ្នកជំងឺកាន់តែយ៉ាប់យ៉ឺន អ្នកជំងឺនឹងត្រូវបញ្ជូនមកមន្ទីរពេទ្យវិញភ្លាមៗ ដើម្បីព្យាបាល។

លោកវេជ្ជបណ្ឌិតបន្ថែមថា នៅក្នុងស្ថានភាពនៃការផ្ទុះឡើង ដោយមានអ្នកជំងឺនិងការស្លាប់ជាច្រើន ក្នុងមួយថ្ងៃៗ។ ករណីនេះនឹងប៉ះពាល់ដល់ស្ថានភាពផ្លូវចិត្តរបស់អ្នកជំងឺ និងសាច់ញាតិ ក៏ដូចជាមនុស្សដែលតាមដានព័ត៌មាន។ ដូច្នេះយើងសូមឲ្យបុគ្គលិកថែទាំសុខភាពទាំងអស់ និងបុគ្គលិកនៃមណ្ឌលសុខភាពឯកជនផ្តោតការយកចិត្តទុកដាក់លើការជួយអ្នកជំងឺដែលធ្ងន់ធ្ងរ ដើម្បីកុំឲ្យអ្នកជំងឺយើងខ្វះទំនុកចិត្ត លើប្រព័ន្ធសុខភាពសាធារណៈ៕
សូមទស្សនាវីដេអូលោក Nawat ប្រតិកម្មចំពោះមន្ទីពេទ្យ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន ៖ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់
ចុចអាន៖ក្ដៅៗ ប្រធាន Miss Grand International និងជាពិធីករថៃ Nawat Itsaragrisil ឆ្លងកូវីដ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


