ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល បន្តអំពាវនាវដល់ពលរដ្ឋចូលរួមបរិច្ចាគឈាម ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់អ្នកជំងឺ
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមបរិច្ចាគឈាម ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់អ្នកជំងឺ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” ដែលរៀបចំនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំពាវនាវ និងស្វាគមន៍ដល់ យុវជន យុវនារី សិស្ស និស្សិត សូមអញ្ជើញមកបរិច្ចាគឈាម ដោយការស្ម័គ្រចិត្ត ដើម្បីឧត្តមប្រយោជន៍ មនុស្សធម៌ និងការជួយជីវិតមនុស្ស។ លោកថា ការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹមដល់អ្នកជំងឺ និងជាកុសល្យ ហើយការបរិច្ចាគឈាម គឺផ្ទុយពីការមានជំងឺ និងបង្ហាញពីគុណធម៌ ភាពកក់ក្តៅ ក្តីករុណាពិតប្រាកដ។ លើសពីនេះ ការផ្តល់ឈាម គឺជាការផ្តល់ថាមពលផ្លូវចិត្ត ភាពក្លាហាន អារម្មណ៍ល្អ ក្តីស្រឡាញ់ និងបង្ហាញពីភាពអត់ធ្មត់។
លោកបានគូសរំលេចថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម គឺជាឱសថដ៏ស័ក្តសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស។ បន្ថែមពីនេះ លោកបានអំពាវនាវ ឱ្យចូលរួមបរិច្ចាគឈាមទាំងអស់គ្នាឱ្យបានទៀងទាត់ ដើម្បីអាចជួយជីវិតមនុស្សជាទីស្រឡាញ់របស់បានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកក៏បានផ្តល់អានុសាសន៍សំខាន់ៗ ជូនដល់មូលដ្ឋានសុខាភិបាល និងស្ថាប័ន អង្គភាពពាក់ព័ន្ធ លើកកម្ពស់សារៈសំខាន់នៃការបរិច្ចាគឈាម តាមរយៈការផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីតម្លៃ និងសារៈសំខាន់នៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជួយសង្រ្គោះជីវិតរបស់អ្នកជំងឺដែលត្រូវការឈាម ដូចជា ជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅ និងសហគមន៍ ចូលរួមក្នុងសកម្មភាពផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ ដែល ជាកាយវិការដ៏ល្អប្រពៃ ជួយសង្រ្គោះជីវិតមនុស្សជាតិក្នុងសង្គម។
បង្កើនបរិមាណឈាមក្នុងកន្លែងស្តុកឈាម នៅគ្រប់មជ្ឈមណ្ឌល ដេប៉ូឈាមនៅទូទាំងប្រទេស និងតាមមន្ទីរពេទ្យនានា ដោយធ្វើឱ្យមានការចលនា ផ្តល់ឈាមដោយស្ម័គ្រចិត្តកាន់តែច្រើន និងទៀងទាត់។ បង្ហាញពីការចូលរួមចំណែកក្នុងការសង្រ្គោះជីវិតមនុស្ស ការផ្តល់ឈាម គឺជាសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ដែលអាចជួយសង្រ្គោះជីវិតមនុស្សបានពិប្រាកដ និងជាការផ្តល់ក្តីសង្ឃឹម ថ្មីទៅដល់អ្នកកំពុងតស៊ូជាមួយជំងឺរ៉ាំរ៉ៃផ្សេងៗ។ លើកស្ទួយវិជ្ជាជីវៈសុខាភិបាល និងស្មារតីសហគមន៍ ជាការបរិច្ចាគឈាមជាសង្គហធម៌ដ៏ល្អប្រសើរមួយបង្ហាញពីភាពរួបរួមរបស់សហគមន៍៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


