ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ តាមរយៈកម្មវិធីបរិច្ចាគឈាម
ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្ដីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា ក្នុងន័យនេះ អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់មន្ត្រីរាជការ សិស្ស និស្សិត ព្រះសង្ឃ រួមនឹងសាធារណជនចូលរួមផ្ដល់ក្ដីស្រឡាញ់ទាំងអស់គ្នា តាមរយៈកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត” ដែលរដ្ឋបាលខេត្តនឹងរៀបចំ ចាប់ពីថ្ងៃទី១៨-២០ ខែមិថុនា ខាងមុខនេះ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីខាងលើ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលមនុស្សគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការបរិច្ចាគឈាមមិនត្រឹមតែ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ វាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា អាចជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាម កាត់បន្ថយហានិភ័យនៃជំងឺមហារីក កាត់បន្ថយកូលេស្តេរ៉ុល និងភាពតានតឹង កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ ជំរុញការបង្កើតគ្រាប់ឈាមថ្មីជាដើម។
លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្ដល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តសៀមរាប ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗ ដែលមានតម្រូវការឈាម។ ជាមួយនឹងកម្មវិធីបរិច្ចាគឈាមនេះដែរ ក៏មានការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងក្រុមរដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមពិធីករកីឡាកម្ពុជា ដើម្បីអបអរសាទរទិវាបរិច្ចាគឈាមពិភពលោកខួបលើកទី២១ ផងដែរ៕




ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


