ព័ត៌មានអន្ដរជាតិ
UNICEF សរសើរប្រទេសតូចនេះជា«រឿងជោគជ័យ»ក្នុងការចាក់វ៉ាក់សាំង
ប្រទេសប៊ូតាន់បានចាក់វ៉ាក់សាំងស្ទើរតែទាំងអស់នៃប្រជាជនគ្រប់អាយុចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលការពន្លឿននេះត្រូវបាន UNICEF កាលពីថ្ងៃចន្ទ ទី២៦ បានកោតសរសើរថាជា«រឿងជោគជ័យ»សម្រាប់ជំនួយអន្តរជាតិ។
វ៉ាក់សាំងជាង ៤៥៤ ០០០ ដូសត្រូវបានចាក់កាលពីសប្តាហ៍មុននៅតំបន់ដាច់ឆ្ងាយហិម៉ាឡៃដែលជាង៨៥%នៃមនុស្សធំគ្រប់អាយុ ៥៣០ ០០០ នាក់បានចាក់ ក្រោយទទួលបានជំនួយពីបរទេស។

លោក Will Parks តំណាង UNICEF ប្រចាំប្រទេសប៊ូតាន់បានកោតសរសើរចំពោះការចាក់វ៉ាក់សាំងប្រកបដោយមហិច្ឆតាថាជា«រឿងជោគជ័យអស្ចារ្យមួយសម្រាប់ប៊ូតាន់»។
លោកមានប្រសាសន៍ថា ៖«យើងពិតជាត្រូវការពិភពលោកមួយដែលប្រទេសនានាដែលមានវ៉ាក់សាំងលើសតម្រូវការធ្វើការបរិច្ចាគដល់បណ្តាប្រទេសដែលខ្វះខាត»។
«ហើយប្រសិនបើមានអ្វីមួយដែលខ្ញុំសង្ឃឹមថា ពិភពលោកអាចរៀនសូត្របាន នោះគឺប្រទេសដូចជាប៊ូតាន់ដែលមានចំនួនវេជ្ជបណ្ឌិតតិច គិលានុប្បដ្ឋាកតិច តែព្រះមហាក្សត្រ និងមេដឹកនាំដែលមានការប្តេជ្ញាចិត្តក្នុងរដ្ឋាភិបាលដែលកំពុងកៀរគរសង្គម។ វាស្ទើរតែមិនអាចទៅរួចដែលចាក់វ៉ាក់សាំងពេញទូទាំងប្រទេស»។

ប្រទេសតូចមួយនេះបានប្រើប្រាស់វ៉ាក់សាំង AstraZeneca ប្រមាណ ៥៥០ ០០០ដូសដែលជាជំនួយរបស់ប្រទេសឥណ្ឌាកាលពីចុងខែមីនា និងចាប់ផ្តើមចាក់នៅដើមខែមេសា មុនពេលប្រទេសជិតខាងជាម្ចាស់ជំនួយនេះបានផ្អាកការនាំចេញដើម្បីទុកវ៉ាក់សាំងចាក់ក្នុងប្រទេសខ្លួន។
ប្រឈមនឹងគន្លាតពេលវេលាកាន់តែឆ្ងាយរវាងដូសទី១ និងដូសទី២ ប្រទេសប៊ូតាន់បានចាប់ផ្តើមធ្វើការអំពាវនាវស្វែងរកជំនួយ។
ភ្លាមៗនោះ ប៊ូតាន់ទទួលបានវ៉ាក់សាំង Moderna ចំនួន៥០ម៉ឺនដូសដែលជាជំនួយរបស់សហរដ្ឋអាមេរិកតាមរយៈ Covax ដែលជាកម្មវិធីចែកវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធវ៉ាក់សាំង Gavi ព្រមទាំងវ៉ាក់សាំង AstraZeneca ចំនួន២៥០ ០០០ដូសទទួលបានពីប្រទេសដាណឺម៉ាកកាលពីពាក់កណ្តាលខែកក្កដា។
វ៉ាក់សាំង AstraZeneca, Pfizer និង Sinopharm ជាង៤០ម៉ឺនដូសក៏ត្រូវបានរំពឹងទៅដល់ប្រទេសអាស៊ីខាងត្បូងមួយនេះដែលប្រជាជន ៧៧០ ០០០នាក់ ពីប្រទេសក្រូអាត ប៊ុលហ្គារី ចិន និងប្រទេសផ្សេងទៀត។
ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលក៏បានទិញវ៉ាក់សាំង Pfizer ចំនួន២០ម៉ឺនដូសដែលរំពឹងថានឹងទទួលបានចុងឆ្នាំនេះ។

ប្រទេសប៊ូតាន់រហូតដល់ពេលនេះមានសេចក្តីរាយការណ៍ថា ឆ្លងកូវីដ-១៩សរុបចំនួន ២៥០០នាក់ និងស្លាប់២នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


