ព័ត៌មានអន្ដរជាតិ
ជឿសាសនាខ្លាំងពេក គ្រាន់តែក្មេងស្រីស្លៀកពាក់ខោអាវខូវប៊យវាយរហូតស្លាប់ នៅឥណ្ឌា
ក្មេងស្រី និងយុវតីត្រូវបានគេរាយការណ៍ពីការធ្វើបាបដោយសមាជិកក្រុមគ្រួសាររបស់ពួកគេដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងថ្មីៗនេះនៅប្រទេសឥណ្ឌា។ វាបានធ្វើឲ្យក្មេងស្រី និងស្ត្រីវ័យក្មេងគ្មានសុវត្ថិភាពសូម្បីនៅផ្ទះខ្លួនឯង។
កាលពីសប្តាហ៍មុន យុវតីអាយុ១៧ឆ្នាំឈ្មោះ Neha Paswan ទទួលរងការវាយធ្វើបាបពីសមាជិកគ្រួសារនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌាដោយគ្រាន់តែពួកគេមិនចូលចិត្តនាងស្លៀកពាក់ខោអាវខូវប៊យ។
ម្តាយរបស់ជនរងគ្រោះឈ្មោះ Shakuntala Devi Paswan បាននិយាយថា កូនស្រីរបស់គាត់ត្រូវបានជីតា និងពូវាយនឹងដំបងយ៉ាងធ្ងន់ធ្ងរដោយសារតែនាងប្រើខោអាវខូវប៊យ នៅផ្ទះក្នុងភូមិ Savreji Kharg ខណ្ឌ Deoria។

ម្តាយរបស់នាងបន្តថា ៖«កូនស្រីបានប្រតិបត្តិជំនឿសាសនាយូរពេញមួយថ្ងៃ។ នៅពេលល្ងាច នាងបានដាក់ខោអាវខូវប៊យមួយកំភ្លេនៅខាងលើកន្លែងគោរពសាសនារបស់នាង។ នៅពេលនោះ ជីតាបានជំទាស់នឹងខោអាវនោះ។ Neha បានប្រាប់ថា ខោអាវខូវប៊យនេះសម្រាប់ស្លៀកពាក់»។ ពេលនោះមានការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងបណ្តាលឲ្យកើតមានហិង្សា។
អ្នកស្រី Shakuntala Devi ឲ្យដឹងថា កូនស្រីរបស់គាត់បានដួលសន្លប់ បងថ្លៃបានហៅកង់បីដឹកយកទៅមន្ទីរពេទ្យ។
«ពួកគេមិនឲ្យខ្ញុំទៅជាមួយទេ ដូច្នេះខ្ញុំបានប្រាប់ទៅសាច់ញាតិឲ្យជួយទៅមើលនាងនៅមន្ទីរពេទ្យផង ប៉ុន្តែសាច់ញាតិមិនអាចរកកូនខ្ញុំឃើញនៅឯមន្ទីរពេទ្យ»។ ស្ត្រីជាម្តាយបានរៀបរាប់។
អ្នកស្រីបន្តឲ្យដឹងទៀតថា នៅព្រឹកបន្ទាប់មានគេប្រាប់ថា មានសពក្មេងស្រីត្រូវបានជាប់នឹងដែកស្ពានមួយតាមទន្លេ Gandak ដែលហូរកាត់តំបន់នោះដែលប្រហែលជាត្រូវគេទម្លាក់ទៅក្នុងទឹក ប៉ុន្តែជើងក៏ជាប់នឹងដែកស្ពាន។ នៅពេលទៅមើលទើបដឹងថា ជាសពរបស់កូនស្រីគាត់។
ប៉ូលិសបានដាក់ពាក្យបណ្តឹងករណីឃាតកម្មលើមនុស្សពាក់ព័ន្ធ១០នាក់ក្នុងនោះមានជីដូនជីតា ពូ មីង ក្មួយ និងអ្នកបើកកង់បី។

មន្ត្រីប៉ូលិសជាន់ខ្ពស់លោក Shriyash Tripathi បាននិយាយថា មនុស្ស៤នាក់ក្នុងនោះ ជីដូនជីតា និងពូរបស់ជនរងគ្រោះ និងអ្នកបើកបរម្នាក់ត្រូវបានចាប់ខ្លួន ហើយកំពុងត្រូវបានសាកសួរ។ ប៉ូលិសក៏កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។
ឪពុករបស់ជនរងគ្រោះឈ្មោះ Amarnath Paswan ដែលធ្វើការនៅការដ្ឋានសំណង់ក្នុងរដ្ឋ Punjab ពេញមួយថ្ងៃបានត្រឡប់មកផ្ទះវិញជួបរឿងសោកនាដកម្មបាននិយាយថា លោកខំធ្វើការខ្លាំងណាស់ដើម្បីបានលុយឲ្យកូនទៅរៀន។
លោក Shakuntala Devi និយាយថា កូនស្រីចង់ក្លាយជាប៉ូលិស ប៉ុន្តែសុបិនរបស់នាងលែងកើតហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


