ព័ត៌មានអន្ដរជាតិ
ថតជាប់ស្តែងៗ វីដេអូបាក់ថ្មភ្នំនៅឥណ្ឌា កម្ទេចស្ពាននិងសម្លាប់មនុស្សច្រើននាក់
អ្នកទេសចរចំនួន៩នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស នៅពេលការបាក់ថ្មភ្នំ ដែលគេថតជាប់ក្នុងកាមេរ៉ា បានបំផ្លាញផ្នែកខ្លះនៃភូមិមួយនៅភាគខាងជើងប្រទេសឥណ្ឌា។

វីដេអូឃ្លីបនេះ បានបង្ហាញពីផ្ទាំងថ្ម រមៀលចុះពីលើភ្នំ កម្ទេចភូមិ Chitkul ដែលមានទីតាំងនៅតំបន់ភ្នំហិមាល័យ ហើយផ្តាច់ស្ពានជាពីរកំណាត់។

អ្នកទេសចរមកពីទីក្រុងដេលី បានធ្វើដំណើរតាមរថយន្ត លើដងផ្លូវពី Chitkul ទៅភូមិ Sangla ដែលនៅក្បែរនោះ នៅពេលហេតុការណ៍កើតឡើង។

មនុស្ស៣នាក់ផ្សេងទៀត បានរងរបួសក្នុងការបាក់ថ្មភ្នំនេះ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងស្ថិតនៅពាក់កណ្តាលរដូវវស្សា ដែលរហូតមកដល់ពេលនេះបានសម្លាប់មនុស្សចំនួន ១៦០ នាក់ហើយ ដោយសារទឹកជំនន់និងការបាក់ដី ស្របពេលប្រទេសនេះ រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អស់ពីកូវីដ ចូលគ្រោះធម្មជាតិ! អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌា កើនដល់ ២៥១នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


